គ្រូខ្មោចបន់ស្រន់ដល់ដួងវិញ្ញាណរបស់អ្នកស្លាប់
បុរសម្នាក់ត្រូវជាគ្រូខ្មោចកំពុងធ្វើការបន់ស្រន់ដល់ដួងវិញ្ញាណរបស់អ្នកស្លាប់នៅប៉េរូឲ្យជួយថែរក្សា នៅមុនថ្ងៃរត់«Marathon des Sables Peru» នៅតំបន់វាលខ្សាច់ «Ica» ។
ទេសភាពភ្នំភ្លើងមើលពីកោះបាលី
ផ្សែងដ៏ខ្មួលខ្មាញ់ពីភ្នំភ្លើង «Agung»ត្រូវបានពលរដ្ឋមើលឃើញទេសភាពយ៉ាងស្រស់ស្អាតពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។
ផ្លូវរាងដូចអន្ទង់អាំងនៅក្រុងមូស្គូ
គឺជារូបភាពមួយថតពីលំហអវកាសកាលពីពេលថ្មីៗកន្លងមក ក្រុងមូស្គូបង្ហាញឲ្យឃើញផ្លូវថ្នល់នានាមានលក្ខណៈដូចត្រីអន្ទង់អាំង ។
មនុស្សយន្តអ៊ុតអាវ
ការអ៊ុតសម្លៀកបមពាក់ដែលប្រើមនុស្សក្នុងពេលបច្ចុប្បន្ន អាចនឹងគ្មាននៅពេលអនាគត ព្រោះក្រុមអ្នកជំនាញនៅអេស្ប៉ាញបានប្រើ មនុស្សយន្ត«TEO» ជំនួសវិញ ។
នាវានេសាទកូរ៉េខាងត្បូងបុកនាវាដឹកប្រេង
យ៉ាងហោចមានអ្នកស្លាប់ចំនួន១៣នាក់និងបាត់ខ្លួន២នាក់ នៅក្នុងហេតុការណ៍នាវាដឹកប្រេងបុកជាមួយនាវានេសាទ នៅខាងក្រៅឆ្នេរក្រុងកំពង់ផែអីុនឆុន កាលពីថ្ងៃទី២ ធ្នូ២០១៧ ។
មនុស្សយន្តមានឥរិយាបថដូចមនុស្ស
ក្រុមហ៊ុន«តូយ៉ូតា»របស់ជប៉ុនបានបង្ហាញមនុស្សយន្ត«3 T-HR3»អាចធ្វើតម្រាប់តាមអ្នកប្រើ ខណៈពេលខាងក្រុមហ៊ុនបញ្ជាក់ថាវាអាចប្រើសម្រាប់ថែទាំចាស់ជរាបាន ។
ពេជ្រមួយគ្រាប់លក់បាន៣២,១៦លានដុល្លារ
គ្រាប់ពេជ្រ «Pink Promise» មានពណ៌ស៊ីជម្ពូលក់បានតំលៃ៣២,១៦ លានដុល្លារ នៅក្នុងការដេញថ្លៃនៅហុងកុងកាលពីថ្ងៃទី២៩ វិច្ឆិកាកន្លងមក ។
ប្រហារជីវិត៧នាក់រួមគ្នានៅអារ៉ាប៊ីសាអ៊ូឌីត
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានប្រហារជីវិតអ្នកទោសចំនួន៧នាក់ជាប់គ្នានៅក្នុងរឿងក្ដីឃាតកម្ម និងប្លន់ទ្រព្យសម្បត្តិ ។
វីរុស «HIV»រាតត្បាតនៅអេហ្ស៊ីប
អង្គការសហប្រជាជាតិមានក្ដីបារម្ភពីវីរុស «HIV» កំពុងតែរាតត្បាតនៅអេហ្ស៊ីប មូលហេតុដោយសារប្រព័ន្ធការពារបានចុះខ្សោយដោយមានអ្នកឆ្លងមេរោគអេដស៍កើនខ្ពស់ដល់ទៅ៤០% ក្នុងរយៈពេលមួយឆ្នាំ ។
ឪពុកអប្រិយវាយកូនស្រីនៅតាមផ្លូវ
បុរសម្នាក់ត្រូវចាប់ខ្លួនក្រោយពីបង្កហេតុវាយតប់កូនស្រីរបស់ខ្លួននៅបរិវេណបញ្ជររង់ចាំរថយន្តក្រុង ភាគខាងជើងប្រទេសចិន ៕
ចែករំលែកព័តមាននេះ