ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​សាខា​កំពត​កែប​ចុះ​ពិនិត្យ​ចំណីអាហារ​ក្នុង​តូប​ពិព័រណ៍​បុណ្យ​សមុទ្រ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យ​សមុទ្រ​រយៈ​បី​ថ្ងៃ​នៅ​ខេត្ត​កែប​នេះ​មន្ត្រី​កាំកុងត្រូល​សាខា​កំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត​-​កែប​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប…

ខេត្ត​កែប ៖ ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យ​សមុទ្រ​រយៈ​បី​ថ្ងៃ​នៅ​ខេត្ត​កែប​នេះ​មន្ត្រី​កាំកុងត្រូល​សាខា​កំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត​-​កែប​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចំណីអាហារ​នៅ​តាម​តូប​ដែល​ដាក់​តាំង​លក់​ជូន​អតិថិជន និង​ភ្ញៀវ​មក​លេង​កំសាន្ត​បុណ្យ​សមុទ្រ ដូច​ជា​សរសៃរ​គុយទាវ ប្រហិត​គុយទាវ ភេសជ្ជៈ​ជា​គ្រឿង​កំប៉ុង​គ្រប់មុខ ដើម្បី​ធ្វើតេស្ត​រកសារ​ធាតុគីមី (BORAX) ដែល​ច្បាប់​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ ។

 

ល​ទ្ឋ​ផល​នៃ​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​មុខទំនិញ​ជា​ចំណីអាហារ​ជា​ច្រើន​មុខ​ដែល​បាន​យក​មក​ធ្វើតេស្ត​នោះ​ពុំ​ឃើញ​មាន​ពាក់ព័ន្ធ​នូវ​សារ​ធាតុគីមី និង​ហួស​កាលបរិច្ឆេទ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ