ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​មាន​ប្រជាប្រិយភាពក្នុង​វិស័យ​ភាពយន្ត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន តារា​សម្តែង​ស្រី​មួយ​ចំនួន​មាន​ប្រជាប្រិយភាព​ខ្ពស់ ហើយ​ខ្សែ​រឿង​ដែល​ពួក​នាង​ចូលរួម​សម្តែង​ស្រូប​ទាញ​បាន​ទស្សនិកជន​ច្រើន ។ ការ​សង្កេត​ឃើញ​បែប​នេះ ដោយ​ប្រភព​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ​ផ្នែក​ភាព​យន្ត​ទាំង​ផលិតករ ទាំង​អ្នកដឹកនាំ​រឿង និង​ម្ចាស់​រោង​ភាពយន្ត​ទំនើប​ៗ​ទាំងឡាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន តារា​សម្តែង​ស្រី​មួយ​ចំនួន​មាន​ប្រជាប្រិយភាព​ខ្ពស់ ហើយ​ខ្សែ​រឿង​ដែល​ពួក​នាង​ចូលរួម​សម្តែង​ស្រូប​ទាញ​បាន​ទស្សនិកជន​ច្រើន ។

ការ​សង្កេត​ឃើញ​បែប​នេះ ដោយ​ប្រភព​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ​ផ្នែក​ភាព​យន្ត​ទាំង​ផលិតករ ទាំង​អ្នកដឹកនាំ​រឿង និង​ម្ចាស់​រោង​ភាពយន្ត​ទំនើប​ៗ​ទាំងឡាយ ។

ប្រភព​ដដែល​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថាបើ​ទោះជា​តារា​ស្រី​ទាំងនោះ​ឈរជើង​នៅ​ក្នុង​វិស័យ​សិល្បៈ​យូរ​ឆ្នាំ ខ្លះ​មាន​ស្វាមី មានកូន​មែន តែ​ស្ថិតិ​ចំនួន​អ្នក​ទស្សនា​ក្នុង​រោង​កុន​មិន​ស្រុត​ឡើយ ។ លោក​លៀក លី​ដា ម្ចាស់​ផលិតកម្ម​អិ​ល​ឌី​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​តារា​សម្តែង​ដែល​លោក​ផលិត​បញ្ចាំង​ជូន​អ្នកគាំទ្រ ភាគ​ច្រើន​លោក​រកបាន​តួ ដដែល​ៗ តែ​សម្តែង​ទៅ​នៅ​តែ​ត្រូវចិត្ត​អ្នក​ទស្សនា ។ តារា​ទាំងនោះ​ដូច​ជា សា​រ៉ា​យ ស​ក្ខ​ណា ,​សុខ សោ​ម៉ា​វ​ត្តី ,​គៀត សុ​វ​ណ្ណា​ឡា​ង​ជាដើម ។

លោក​លៀក លី​ដា ថា​មិន​មាន​ចេតនា​យក​តែ​តួ ដដែល​ៗ​មក​សម្តែង​ក្នុង​ផលិតកម្ម ឬ​បក្សពួក​និយម​ឡើយ លោក​នៅ​តែ​ព្យាយាម​រំលេច​តួ ថ្មី​ៗ​បង្ហាត់បង្ហាញ​ដោយ​ឃើញ​ថា​មាន​តារា​ប្រុស​ស្រី ថ្មី​ៗ​ផ្សេង​ទៀត​អាច​មាន​អនាគត​មិន​ចាញ់​តារា​រៀមច្បង​ទាំងនោះ​ទេ​ដែល​ខាង​ស្ថាប័ន​លោក​នឹង​ព្យាយាម​ធ្វើ​ឱ្យ​តួ​ទាំងនោះ​មានការ​ពេញ​និយម ។

បន្ថែម​ពី​នេះ​ទៀត​តំណាង​រោង​ភាពយន្ត​លេ​ជេន​បាន​បង្ហាញ​ដែរ​ថា​តាម​ការ​ស្ទាបស្ទង់​មើល​ជាក់ស្តែង តារា​ដែល​រាល់ពេល​ដាក់​បញ្ចាំង​រឿង​របស់​ខ្លួន​សម្តែង នៅ​តែ​នាំ​អារម្មណ៍​​អ្នក​ទស្សនា​ចង់​តាមដាន ចង់​ឃើញ គឺ​សុខ សោ​ម៉ា​វ​ត្តី ។​គ្រប់​រឿង​គឺ​ចំនួន​អ្នក​ស្រឡាញ់​គាំទ្រ​មាន​រហូត បើ​ទោះជា​រឿង​នោះ​កម្រិត​ណា​ក៏​វ​ត្តី​ស្រូប​បានការ​ទាក់ទាញ។

រោងកុន​នៅ​តែ​ប្រកាន់​ជំហរ​ចង់​ឃើញ​តារា​ខ្មែរ​យើង​មានការ​ពេញ​និយម​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ពង្រីក​ធនធាន​សម្តែង​ឱ្យ​បាន​ល្អ ហើយ​តារា​ទាំង​ថ្មី​ចាស់​ត្រូវ​តែ​រៀនសូត្រ​ឱ្យ​ច្រើន​ពី​របៀប​សម្តែង ធ្វើ​បែប​ណា​ឱ្យ​មើលទៅ​សមសួន ចាក់​ដោត​ចំ​បេះដូង​អ្នក​ទស្សនា ។

និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កញ្ញា​ឡែ​ន សុជាតា ដែល​ចូល​ចិត្ត​ចំណាយ​ពេលវេលា​ខ្លះ​ចូល​ទស្សនា​កុន​ខ្មែរ​បានឱ្យ​ដឹង​ថា​នាង​ចូល​ចិត្ត​ទស្សនា​រឿង​ខ្មែរ​ដែល​បញ្ចាំង​នៅ​តាម​រោង ហើយ​កត់​សម្គាល់ថា វត្តមាន​តារា​ស្រី​ទាំងនោះ​មានការ​ពេញ​និយម​ចូល​ទស្សនា​ពេញ​រោង ព្រោះតែ​កាយវិការ​របស់​ពួក​នាង​មើលទៅ​រស់​រវើក សម្តែង​ល្អ​គួរ​ឱ្យ​ចង់​តាមដាន កម្សត់​បែប​កម្សត់ ច្រឡឺម​សម​ច្រឡឺម ។

លោក​ហ្វៃ សំអាង អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​បាន​ថ្លែង​ថា​លោក​បាន​ជ្រើសរើស​ឌុ​ច លី​ដា​សម្តែង​រឿង​ភាគ​«​ពស់​កេងកង​»​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ព្រោះ​យល់​ថា​កាយវិការ​សម្តែង​របស់​នាង​សម ហើយ​ចេះ​បន់​បែន ។ នាង​ជា​តួអង្គ​ម្នាក់​មានការ​ពេញ​និយម​ទាំង​រឿង​ដុំ និង​រឿង​ភាគ ហើយ​មួយ​រយៈ​នេះ​ស្នាដៃ​សម្តែង​របស់​នាង​មានការ​គាំទ្រ​ពី​ទស្សនិកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ