ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល​សារ​ព័ត៌​មាន ឡា​ង​ឆាង​-​មេគង្គ​ នៅ​ប៉េ​កាំ​ង​សម្រេច​បាន​ផ្លែផ្កា​ខ្ពស់​

6 ឆ្នាំ មុន

ប៉េ​កាំ​ង ​៖ ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​នាំមុខ​មក​ពី​ប្រទេស​​មួយ​ចំនួន​បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ ឡា​ង​ឆាង​-​មេគង្គ ដើម្បី​ជម្រុញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្កើន​ការ​ផ្សាយ​នូវ​ព័ត៌មាន​នានា​ ដើម្បី​ជា​ប្រយោជន៍​​ដល់​ប្រជាជន​ដែល​រស់នៅ​ទន្លេមេគង្គ​លើ និង​ទន្លេមេគង្គ​ក្រោម​។​ ​លោក…

ប៉េ​កាំ​ង ​៖ ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​នាំមុខ​មក​ពី​ប្រទេស​​មួយ​ចំនួន​បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ ឡា​ង​ឆាង​-​មេគង្គ ដើម្បី​ជម្រុញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្កើន​ការ​ផ្សាយ​នូវ​ព័ត៌មាន​នានា​ ដើម្បី​ជា​ប្រយោជន៍​​ដល់​ប្រជាជន​ដែល​រស់នៅ​ទន្លេមេគង្គ​លើ និង​ទន្លេមេគង្គ​ក្រោម​។​

​លោក Yang Zhenwu អគ្គនាយក​សារព័ត៌មាន People Daily ដែល​ជា​ស្ថាប័ន​សារ​ព័ត៌​មាន​​នាំមុខ​គេ​នៅ​ប្រទេស​ចិន ​និង​មាន​ភាព​ល្បី​ល្បាយ​សម្រាប់​ការ​ផ្សាយ​អត្ថបទ​នយោ​បាយ​​របស់​បក្ស​ក​ម្មុនី​ស​ចិន​បាន​ថ្លែង​នៅ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​ឡា​ង​ឆាង​-​មេគង្គ (Lancang-Mekong Cooperation Media Submit) កាលពី​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០១៧​ថា នេះ​គឺជា​​ការ​បើក​ទំព័រ​សករាជ​ថ្មី ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សារ​ព័ត៌​មាន​សម្រាប់​ប្រទេស​ចិន​ជាមួយ​ប្រទេស​អនុ​តំបន់​ទាំង​៥ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​​​វៀតណាម ។​

​លោក Yang Zhenwu បាន​បន្ត​ថា​៖ «​កិច្ច​សហប្រតិបត្តិការ​ឡា​ង​ឆាង​-​មេគង្គ គឺជា​យន្ត​ការ​សហប្រតិបត្តិការ​ខ្ពស់ និង​ជា​យន្តការ​ឈ្នះ​-​ឈ្នះ​សម្រាប់​ប្រជាជន​ប្រទេស​ទាំង ៦ » ក្រោម​ប្រធានបទ «​សហគមន៍​តែ​មួយ រួម​វាសនា​តែ​មួយ ​នៃ​ទន្លេ​ឡា​ង​ឆាង​-​មេគង្គ​» ។ ដូច្នេះ​សារព័ត៌មាន​ត្រូវធ្វើ​ជា​ស្ពាន​ត​ភ្ជាប់​វប្បធម៌​ និង​ជីវភាព​ប្រជាជន ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព​របស់​ប្រជាជន​»​។

​អគ្គនាយក​សារព័ត៌មាន People Daily បាន​បន្ថែម​ថា ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សារ​ព័ត៌មាន​សម្រាប់​ប្រទេស​ទាំង ៦ គឺ​មាន​សារសំខាន់​បំផុត ព្រោះ​ស្ថាប័ន​សារព័ត៌មាន​ មាន​ភារកិច្ច​ និង​ដើរតួ​នាទី​ជា​ស្ពាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ LMC នេះ​។​

​លោក Yang Zhenwu បញ្ជាក់​ថា​៖ សារព័ត៌មាន​ គឺ​ដើរតួ​នាទី​ជា​ម៉ាស៊ីន និង​ជា​ប្រភព​ព័ត៌​មាន​​ដ៏​មាន​ឥទ្ធិពល​ ដើម្បី​ពង្រីក ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ៦ ឲ្យ​កាន់តែ​ទូលំ​ទូលាយ​សម្រាប់​ប្រជាជន​ និង​ប្រជាជន សហគ្រាស​ និង​ប្រជាជន លុប​បំបាត់​ការ​រំខាន​​នានា​ៗ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​៦​យល់​ច្រឡំ ជា​ពិសេស​សារព័ត៌មាន​ជាង​៥០​ស្ថាប័ន​ ដែល​មាន​វត្ត​មាននៅ​កិច្ចប្រជុំ​កំពូល LMC Media Submit ត្រូវ «​រាយ​ការណ៍​​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ និង​យុត្តិធម៌ ផ្សព្វផ្សាយ​រឿង​ទៅ​កាន់​ពិភពលោក​»​។

​លោកស្រី ថុ​ង សុវណ្ណរ​ង្ស៊ី អគ្គនាយករង​នៃ​សារព័ត៌មាន​កោះសន្តិភាព​ទទួលស្គាល់​ថា​សារព័ត៌មាន​ពិតជា​មាន​តួនាទី​សំខាន់ និង​ជា​ស្ពាន​សម្រាប់​ផ្តល់​ព័ត៌មាន​ពី​ថ្នាក់លើ​ទៅ​កាន់​ប្រជាជន​នៃ​ប្រទេស​ទាំង​៦​។​

​លោកស្រី ថុ​ង សុវណ្ណរ​ង្ស៊ី បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ប្រមាណ​ជិត ១០០​នាក់​ពី​ប្រទេស​ទាំង ៦ ថា​៖ «​កិច្ចប្រជុំ​កំពូល​ឡា​ង​ឆាង​-​មេគង្គ មិន​ត្រឹមតែ​ដើរតួ​នាទី​ជា​ស្ពាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សារព័ត៌មាន​នៃ​ប្រទេស​អនុ​តំបន់ មក​ពី​កម្ពុជា ចិន ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម​នោះ​ទេ តែ​វា​ក៏​បាន​លើកតម្កើង​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង ៦»​។​

​លោកស្រី​បន្ត​ថា កិច្ច​សហប្រតិប្តិការ​សារព័ត៌មាន​ល្អ គឺ​មាន​ន័យ​ថា ​ការ​រាយការណ៍​ព័ត៌​មាន​ឆ្លង​ព្រំដែន​នៃ​ប្រទេស​ទាំង ៦​ គឺ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា ​កិច្ចប្រជុំ​កំពូល LMC ស្តី​ពី​សហប្រតិបត្តិការ​សារព័ត៌មាន​ក៏​បាន​សម្រេច​ថា​ កិច្ចប្រជុំ LMC ឆ្នាំ​២០១៨​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ ហើយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​​ទាំងអស់​ក៏​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​សម្រាប់​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​សារព័ត៌មាន​សម្រាប់​ប្រទេស​ទាំង ៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ