ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះចាប់មិនចេះអស់សោះ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ក្នុង​ក្រុង​សៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ ជា​បន្តបន្ទាប់​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។ ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់​ក្រុម​ញៀន​ថ្នាំ​មិន​ចេះ​អស់នោះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ក្នុង​ក្រុង​សៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ ជា​បន្តបន្ទាប់​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។

ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់​ក្រុម​ញៀន​ថ្នាំ​មិន​ចេះ​អស់នោះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ក្រុម​ទី​៤ និង​តាម​ដងផ្លូវ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម និង​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់​សុទ្ធតែ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​ទៅ​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ