ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​ប្រសិនបើ​គ្មាន Ronaldo ទេ Messi អាច​នឹង​ជោគជ័យ​ជាង​សព្វថ្ងៃ​ដល់​ទៅ​ពីរ​ដង​”

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លឹ​ប Atletico Madrid ម្នាក់​ហ៊ាន​អះអាង​ថា Messi នឹង​ខ្លាំង​ជាង​នេះ​ពីរ​ដង ប្រសិនបើ​គ្មាន…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លឹ​ប Atletico Madrid ម្នាក់​ហ៊ាន​អះអាង​ថា Messi នឹង​ខ្លាំង​ជាង​នេះ​ពីរ​ដង ប្រសិនបើ​គ្មាន Ronaldo ដូច​សព្វថ្ងៃ ។

Fernando Torres និយាយ​ប្រាប់​វិទ្យុ Marca ថា ៖ “​ប្រសិនបើ​គ្មាន Ronaldo ទេ ! នោះ Messi នឹង​អាច​ជោគជ័យ​ជាង​នេះ​ពីរ​ដង ។ ខ្ញុំ​គិត​ថា Messi គឺជា​កីឡាករ​ល្អ​ផ្តាច់​គេ​លើ​លោក ទោះបីជា​គេ និង Ronaldo ជា​កីឡាករ​ពីរ​ផ្សេង​គ្នា​ក៏​ដោយ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​១៤​គ្រាប់​ហើយ តាំងពី​ចាប់ផ្តើម​រដូវ​កាល ។ ចំណែកឯ Ronaldo ដែល​ជា​ម្ចាស់​ពាន Ballon d’Or ប្រចាំឆ្នាំ​នេះ រកបាន​ត្រឹមតែ​៤​គ្រាប់​ប៉ុណ្ណោះ​តាំងពី​ដើមរដូវ​កាល​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ