ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​ឃ្លាត​គ្នា​មែនពិត Messi នៅ​តែ​ផ្ញើ​ចិត្ត​នឹក​ទៅ Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប Barcelona បាន​ផ្ញើ​ចិត្ត​នឹករឭក​ដល់​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន សម្រាប់​កាដូ​ជិត​ចូល​ឆ្នាំ​ថ្មី ។ Neymar…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប Barcelona បាន​ផ្ញើ​ចិត្ត​នឹករឭក​ដល់​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន សម្រាប់​កាដូ​ជិត​ចូល​ឆ្នាំ​ថ្មី ។

Neymar និង Messi បាន​នៅ​ក្នុង​ក្លឹ​ប Barcelona ជាមួយ​គ្នា ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ ដោយ​ពួក​គេ​ចាត់ទុកជា​មិត្តសម្លាញ់​នឹង​គ្នា ។ ទោះបីជា Neymar ត្រូវ​ចាក​ចេញពី​ក្លឹ​ប​ទៅ​កាន់​ក្លឹ​ប​ថ្មី​នៅ​បារាំង​ក៏​ដោយ ក៏​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​នៅ​តែ​ល្អ​ប្រសើរ ។

សម្រាប់​មុន​ថ្ងៃ​ណូអែល​នេះ Messi បាន​ចេញ​វី​ឌី​អូ​មួយ​និយាយ​រៀបរាប់​ថា កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្លឹ​ប Barcelona នៅ​តែ​នឹករឭក​ដល់ Neymar ទោះបីជា Neymar ទៅ PSG ហើយ​ក៏​ដោយ ។

Messi បាន​និយាយ​ថា ៖ “Ney… ខ្ញុំ​គិត​ថា​ពួក​យើង​បាន​និយាយ​គ្នា​ពី​រឿង​គ្រប់យ៉ាង​រួច​ហើយ នៅ​ពេល​ឯង​ចាកចេញ ។ តាម​ការ​ពិត ពេល​នេះ​មនុស្ស​ក្នុង​ក្លឹ​ប​ទាំងអស់​កំពុង​តែ​នឹក​ឯង​ជា​និច្ច ។ ពួក​យើង​នៅ​តែ​ចង់​ចែករំលែក​ភេសជ្ជៈ​ក្តៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ដូច​កាលពីមុន ។ ដូច​សព្វដង​អីចឹង ខ្ញុំ​សូម​ជូនពរ​ឯង​ឲ្យ​ជួប​ប្រទះ​តែ​សំណាងល្អ​គ្រប់​ទីកន្លែង ហើយ​ខ្ញុំ​ជឿ​ថា ពួក​យើង​នឹង​អាច​ជួប​គ្នា​ម្តងទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ សូម​ថែទាំ​សុខភាព​ផង ។​”

គួរ​បញ្ជាក់​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​នេះ Neymar បាន​ចាក​ចេញពី Barcelona ទៅ​កាន់​ក្លឹ​ប​អ្នកមាន​បារាំង PSG ក្នុង​តម្លៃ​មួយ​ដែល​ចាត់​ទុក​ថា​ជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក សម្រាប់​កីឡាករ​បាល់ទាត់ ។ ទោះបីជា Neymar ចេញពី​មិត្ត​រួម​ក្រុម​មែន តែ​គេ​នៅ​តែ​មិន​ភ្លេច​ឡើយ​នូវ​មិត្តភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ