ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជរា​មើលថែ​ក្មេង​វិញ​ម្តង ដោយសារ​តែ​ទាល់ច្រក

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៨៨​ឆ្នាំ​ម្នាក់ ត្រូវ​ទទួល​បន្ទុក​មើលថែ​ចៅស្រី​មាន​ជំងឺ បន្ទាប់​ពី​ម្តាយ​ឪពុក​របស់​នាង​បាន​ស្លាប់​ចោល​អស់។ ចៅស្រី​របស់​គាត់​មាន​ជំងឺ​ចម្លែក​តាំងពី​កំណើត​ដែល​គ្មាន​ថ្នាំ​ព្យាបាល​។ លោកតា…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៨៨​ឆ្នាំ​ម្នាក់ ត្រូវ​ទទួល​បន្ទុក​មើលថែ​ចៅស្រី​មាន​ជំងឺ បន្ទាប់​ពី​ម្តាយ​ឪពុក​របស់​នាង​បាន​ស្លាប់​ចោល​អស់។ ចៅស្រី​របស់​គាត់​មាន​ជំងឺ​ចម្លែក​តាំងពី​កំណើត​ដែល​គ្មាន​ថ្នាំ​ព្យាបាល​។

លោកតា Toton អាយុ​៨៨​ឆ្នាំ ដែល​កំពុង​រស់នៅ​កោះ​ជ្វា​ខាងលិច ប្រទេស​ឥណ្ឌូ​នេ​ស៊ី ត្រូវ​មើលថែ​ចៅស្រី​អាយុ​១៧​ឆ្នាំ ឈ្មោះ Syifa ដែល​មាន​ជំងឺ​ម្យ៉ាង​ហៅ​ថា «Malabsorption Syndrome»​។ វា​គឺជា​ជំងឺ​ពី​កំណើត​ដែល​ខ្លួនប្រាណ​របស់​នាង​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​អាហារ​បាន​ឡើយ​។ ដូចនេះ​ហើយ ទើប​នាង​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង ហើយ​ដើរទៅ​ណា​មិន​រួច​។

ដោយសារ​តែ​គ្មាន​ជម្រើស តា​របស់​នាង​ត្រូវ​បង្ខំចិត្ត​មើលថែ​នាង​តាំងពី​នាង​កើតមក រហូត​សព្វថ្ងៃ​។ ម្តាយ​ឪពុក​របស់​នាង​បាន​ស្លាប់​ចោល​នាង ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​។

លោកតា Toton ធ្លាប់​ជា​ទាហាន​កាលពី​នៅ​មាន​កម្លាំង​។ គាត់​បាន​ចូល​និវត្តន៍​ហើយ តែ​មិន​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ទាល់តែ​សោះ​។ នេះ​បាន​ចំ​ជា​ក្រ​ហើយ​ទាល់​ថែម​ទៀត​។ រាល់ថ្ងៃ​ទាំង​ពីរ​នាក់​ចៅ និង​តា​រស់ ដោយសារ​តែ​ដំណាំ​បន្លែ​បន្លុក​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះបី​ជាតា​ចាស់​យ៉ាងណា​ក៏​ដោយ ក៏​មិន​ហ៊ាន​ទុក​ចៅ​ចោល​ដែរ ដោយសារ​តែ​នេះ គឺជា​ទឹកចិត្ត​ស្រឡាញ់​មិន​អាច​កាត់ថ្លៃ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ