ឥទ្ធិពលរបស់ព្យុះទី27 មានភ្លៀងពីមធ្យមទៅច្រើន ចាប់ពីថ្ងៃ26ដល់28 ធ្នូ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ធ្នូ បានចេញសេចក្តីជូនដំណឹងពីឥទ្ធិពលព្យុះទី២៧ ឈ្មោះតឹម ប៊ីន មកលើព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ធ្នូ បានចេញសេចក្តីជូនដំណឹងពីឥទ្ធិពលព្យុះទី២៧ ឈ្មោះតឹម ប៊ីន មកលើព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ធ្នូ បានចេញសេចក្តីជូនដំណឹងពីឥទ្ធិពលព្យុះទី២៧ ឈ្មោះតឹម ប៊ីន មកលើព្រះរាជាណាចក្រកម្ពុជា ។
តាមសេចក្តីជូនដំណឹងនេះបានបង្ហាញថា ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅទូទាំងប្រទេស ពិសេសតាមបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងតំបន់មាត់សមុទ្រ រួមទាំងលើផ្ទៃសមុទ្រ ហើយរលកសមុទ្រក៏មានកម្ពស់ខ្ពស់ដែរ ។
តាមសេចក្តីជូនដំណឹងនេះ បានណែនាំឱ្យអាជ្ញាធរដែនដី ប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកនេសាទ និងអ្នកដំណើរតាមសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ ។ ខាងក្រោមនេះ គឺជាការថតចម្លងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី លឹម គានហោ ។
ចែករំលែកព័តមាននេះ