ប្តី​-​ប្រពន្ធ​​​​ធាត់​​ប្រាប់​ពី​មូល​ហេតុ​​អាច​សម្រក​​បាន​​​ជាង​100​គីឡូ​​ដោយ​មិន​ប្រើ​ថ្នាំ


នាង Lexi Reed នៅ​ក្រុង​ថេ​រ៉ូ​ហូត រដ្ឋ​អ៊ី​ន​ឌី​អាណា សហរដ្ឋអាមេរិក មាន​ទម្ងន់​ប្រហែល​២២០​គីឡូក្រាម ឯ​ប្តី​គឺ​លោក Danny ទម្ងន់​១២៧​គីឡូក្រាម ។ អ្នក​ទាំង​២​បាន​ព្យាយាម​សម្រក​ទម្ងន់ ហើយ​នាង Lexi Reed បញ្ជាក់​ក្នុង Instagram របស់​ខ្លួន​ថា ​ទៅ​អនាគត​យើង​ចង់​ក្លាយជា​ឪពុក​ម្តាយ​ដែល​មាន​អាយុ​វែង ។

គូស្នេហ៍​ទាំង​២​នោះ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០១៥ ជា​ធម្មតា​ពួក​គេ​ធ្លាប់​ទទួលទាន​ចំណី​អាហារ​រួម​គ្នា​ប្រហែល​៨០០០​កាឡូរី តែ​ក្រោយ​ពី​ព្យាយាម​សម្រក​ទម្ងន់​មក​ពួក​គេ​មិន​ប៉ះពាល់​អាហារ​ធ្វើ​ឱ្យ​ខូចសុខភាព ឬ​អាហារ​ដែល​គ្មាន​ប្រយោជន៍​ដល់​រាង​កាយ ប្តូរ​ទៅ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍ ។ អ្នក​ទាំង​ពីរ​ចូល​ក្លឹ​ប​ហាត់ប្រាណ​ប្រហែល​ពី​៥​ទៅ​៦​លើក​ក្នុង​មួ​យស​ប្តា​ហ៍ ។ ពួក​គេ​បាន​ប្រតិបត្តិ​បែប​នេះ​ជា រឿយ​ៗ​រយៈពេល​១២​ខែ។ បច្ចុប្បន្ន​ប្រពន្ធ​ស្រក​ទម្ងន់​នៅ​សល់​១០៨​គីឡូក្រាម ចំណែក​ប្តី​មាន​ទម្ងន់​ប្រហែល​១០០​គីឡូក្រាម ទោះបីជា​សម្រក​មិន​បាន​ច្រើន ប៉ុន្តែ​ជា​សក្ខីភាព​មួយ​អាច​ស្រក​បាន​ជាង​២០​គីឡូក្រាម ។

ការ​សម្រក​ទម្ងន់​របស់​ពួក​គេ​បាន​ប្រតិបត្តិការ​រយៈពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ លទ្ធផល​បាន​បង្ហាញ​គួរ​ជាទី​មោ​ទ​នៈ ព្រោះ​ចាត់​ទុក​ថា ​ជា​អំឡុង​ពេល​ជិត​ដាច់​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី និង​អាច​ជា​កម្លាំងចិត្ត​មួយ​ដល់​ពលរដ្ឋ​គ្រប់​រូប​នៅ​លើ​ពិភពលោក​ក្នុង​ការ​យកតម្រាប់​តាម ព្រោះ​នៅ​ឆ្នាំ​ថ្មី អ្វី​ៗ​ក៏​ថ្មី ដែល​ពលរដ្ឋ​គ្រប់​រូប​រមែង​មានការ​គ្រោងទុក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ