ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ចុះ​ស្រង់​រថយន្ត​ធ្លាក់ទឹក​ប្រឡាយ​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​សង្ស័យ​ងងុយដេក​បាន​បើករថយន្ត​១​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ​ទឹក បណ្ដាល​ឲ្យ​ស្លាប់ និង​បង្ក​ឲ្យ​មាន​កាត​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។ បន្ទាប់​មក​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចុះ​រាវ​ស្រង់​យក​សាកសព​ឡើងគោក ព្រមទាំង​យក​ថ​យន្ត​១​គ្រឿង​ទៀត​អូស​យក​រថយន្ត​ឡើងគោក ក្រោយ​ពេល​កើតហេតុ​ប្រហែល​១​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​សង្ស័យ​ងងុយដេក​បាន​បើករថយន្ត​១​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ​ទឹក បណ្ដាល​ឲ្យ​ស្លាប់ និង​បង្ក​ឲ្យ​មាន​កាត​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។ បន្ទាប់​មក​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចុះ​រាវ​ស្រង់​យក​សាកសព​ឡើងគោក ព្រមទាំង​យក​ថ​យន្ត​១​គ្រឿង​ទៀត​អូស​យក​រថយន្ត​ឡើងគោក ក្រោយ​ពេល​កើតហេតុ​ប្រហែល​១​ម៉ោង ។

ឧបទ្ទវហេតុ​គ្រោះ​រថយន្ត​ធ្លាក់ទឹក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​ដល់​ស្លាប់​នោះ​ឈ្មោះ ហេង ដា​រ៉ា អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល គាត់​ជា​មន្ត្រី​យោធា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​យោធា​រង​គ្រោះ​ខាងលើ​បើកបរ​រថយន្ត​១​គ្រឿង ម៉ាក​ហ្វ័​រ​រ៉ា​ន់​ន័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៨០៩០ ។ ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង បត់​មិន​ទាន់​ក៏​បាន​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល បណ្ដាល​ឲ្យ​រថយន្ត​លិចទៅ​ក្នុង​ទឹក​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ពានថ្ម រួម​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ចាត់ចែង​កម្លាំង​ចុះ​រាវ ហើយ​បាន​ប្រទះ​ឃើញ​បុរស​ជា​មន្ត្រី​យោធា​ខាងលើ​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​បាន​ស្រង់​គាត់​ឡើងគោក ព្រមទាំង​យក​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​អូស​រថយន្ត​របស់​គាត់​ឡើង រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​របស់​គាត់​ចាត់ចែង​ធ្វើបុណ្យ និង​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ