ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចួ​ល​រួម​ដាំ​កូន​ឈើ​ម្នាក់​១​ដើម​អាច​ការពារ​បរិស្ថាន​និង​ប្រែក្លាយ​ឆ្នេរ​កម្ពុជា​ជា​ឆ្នេរ​បៃតង

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​ដាំ​ដើមឈើ​ម្នាក់​១​ដើម​អាច​ជួយ​ការពារ​បរិស្ថាន និង​អាច​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជា​ឆ្នេរ​បៃតង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើកមុខ​មាត់​ប្រទេស​កម្ពុជា​បង្កើន​ប្រាក់​ចំណូល​នាំ​ទៅ​រក​ការ​អភិវឌ្ឍន៍ ។…

ខេត្ត​កែប ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​ដាំ​ដើមឈើ​ម្នាក់​១​ដើម​អាច​ជួយ​ការពារ​បរិស្ថាន និង​អាច​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជា​ឆ្នេរ​បៃតង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើកមុខ​មាត់​ប្រទេស​កម្ពុជា​បង្កើន​ប្រាក់​ចំណូល​នាំ​ទៅ​រក​ការ​អភិវឌ្ឍន៍ ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​អបអរសាទរ​ទិវា​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក​នេះ ។

នៅ​ក្នុង​ពិធី​នោះ​លោក​រដ្ឋមន្ត្រី​បាន​បំផុស​ឲ្យ​យុវជន​ស្រឡាញ់ ការពារ​ថែរក្សា និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់​គ្នា និង​យ៉ាង​ហោច​ណាស់​ម្នាក់​ឲ្យ​បាន​មួយ​ដើម ដើម្បី​ទុកជា​អនុស្សាវរីយ៍​ផង និង​ដើម្បី​រួមចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​បៃតង ជា​ពិសេស​ចូលរួម​ចំណែក​ក្នុង​ការ​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជា​ឆ្នេរ​បៃតង​ស្រស់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត​ស្រប​ទៅ​នឹង​ពាក្យស្លោក​ថា ឆ្នេរសមុទ្រ​បៃតង​«​អនាគត គឺ​បច្ចុប្បន្ន​» «​និរន្តរភាព​ទេសចរណ៍​គឺជា​ការ​អភិវឌ្ឍន៍​» ។

លោក កែន ស​ត្ថា អភិបាលខេត​កែប​នៅ​ក្នុង​ឱកាស​នោះ​ដែរ​បាន​លើក​ឡើង​ថា ជា​មោទនភាព​ណាស់​សម្រាប់​ប្រជាជន​ខេត្ត​កែប​ដែល​បាន​រស់នៅ​លើ​ទឹកដី​ដ៏​ស្រស់​ត្រកាល​នេះ ។ ខេត្ត​កែប​មាន​ទីក្រុង​ស្អាត​ទទួល​បាន​រង្វាន់​របស់​អាស៊ាន «​ទីក្រុង​ស្អាត និរន្តរភាព​បរិស្ថាន​អាស៊ាន​» ហើយ​ខេត្ត​កែប​មាន​អំណោយផល​ធម្មជាតិ​ខ្លាំង​មែនទែន លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពិភព​ផែនដី​មាន​អ្វីខ្លះ​ខេត្ត​កែប​នឹង​មាន​បែប​នោះ​ដែរ ។

ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ថែរក្សា ការពារ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​កែប​បន្ត​រក្សា​បាន​នូវ​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​ស្អាត​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ