ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​រៀន​ថ្នាក់​ទី​៤​ម្នាក់​មាន​អាការ​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រមុះ​ស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ រៀន​ថ្នាក់​ទី​៤​ទៅ​រៀន​ហូប​ចំណី បណ្ដាល​ឲ្យ​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រមុះ សភាព​ធ្ងន់ធ្ងរ​ប​ញ្ជូ​ល​ដល់​ពេទ្យ​ស្លាប់ នៅ​អំឡុង​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២០ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ រៀន​ថ្នាក់​ទី​៤​ទៅ​រៀន​ហូប​ចំណី បណ្ដាល​ឲ្យ​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រមុះ សភាព​ធ្ងន់ធ្ងរ​ប​ញ្ជូ​ល​ដល់​ពេទ្យ​ស្លាប់ នៅ​អំឡុង​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ។

ក្មេង​ស្រី​ដែល​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រមុះ​ស្លាប់​មានឈ្មោះ ឈួ​ង ស្រី​ហួយ អាយុ​១១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ សាលា​បឋម​សិក្សា​ជ្រាប់​ចាស់ ស្ថិត​ភូមិ​ជ្រាប់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ដែល​មាន​ម្តាយ​ឈ្មោះ ស្លៀ​ង សឿ​ន អាយុ​៣៧​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ជីតា​ឈ្មោះ នួន ឈួ​ង (​ជា​មេ​ភូមិ​ជ្រាប់​ចាស់​) ។

តាម​ព័ត៌មាន​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឈួ​ង ស្រី​ហួយ រៀន​ថ្នាក់​ទី​៤ នៅ​សាលា​បឋម​សិក្សា​ជ្រាប់​ចាស់ រៀន​ពេល​ល្ងាច ហើយ​មុន​ពេល​ដែល​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រមុះ​ស្លាប់​នោះ គឺ​ក្មេង​ស្រី​ដល់​ម៉ោង​ចេញលេង​បាន​ទៅ​ទិញ​មី​១​កញ្ចប់​តម្លៃ​៥០០​រៀល​ហូប ហើយ​ហូប​ស្ករ​កៅស៊ូ ហើយ​បេះ​ផ្លែ​ទឹកដោះ​ហូប​ជាមួយ​អំបិល​មី ។

ក្រោយ​ហូប​ហើយ​ភ្លាម​ៗ ក្មេង​មាន​អាការ​ក្អួត​មិន​ឈប់ នៅ​វេលា​ម៉ោង​០៤​ល្ថា​ច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលារៀន ហើយ​នាយក​សាលា​បឋម​សិក្សា​ជ្រាប់​ចាស់​ដឹក​ជូន​តាម​ម៉ូតូ​ដល់​ផ្ទះ​ឲ្យ​ជីតា​ឈ្មោះ នួន ឈួ​ង (​ជា​មេ​ភូមិ​ជ្រាប់​ចាស់​) ។

ក្រោយ​ពេល​ជូន​ឲ្យ​លោកតា ឃើញ​សភាព​ចៅស្រី​ក្អួត​មិន​បាត់​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ដាក់​សេរ៉ូម ឃើញ​ថា​ក្មេង​ស្រី​មាន​សភាព​ធ្ងន់​បាន​បញ្ជូន​មក​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី គ្រូពេទ្យ​បាន​ទទួល ហើយ​ព្យាបាល​ភ្លាម​ៗ ដោយ​ឃើញ​ថា ក្មេង​ស្រី​ក្អួត​រហូត​ដល់​ឈាម​ចេញ​តាម​មាត់ និង​ច្រមុះ​មាន​សភាព​ធ្ងន់ បាន​ធ្វើការ​ព្យាបាល​តាម​ការងារ​បច្ចេកទេស ។

ទោះជា​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏​ដោយ ក្មេង​ស្រី​មាន​សភាព​ធ្ងន់​ពេក បណ្ដាល​ឲ្យ​ក្មេង​ស្រី​ស្លាប់​ក្រោយ​ពេល​បញ្ជូន​មក​ព្យាបាល​ដល់​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី ក្រោយ​កន្លះ​ម៉ោង​បាន​ស្លាប់ ។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​ដែល​ក្អួត​ចេញ​ឈាម​តាម​មាត់ និង​ច្រក​មុះ​រហូត​ដល់​ស្លាប់​នេះ តាម​ការ​ពិនិត្យ​បណ្ដាល​មក​ពី​ពុល​ចំណី ហើយ​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ដែរ តែ​សភាព​ធ្ងន់ធ្ងរ​ពេក​ទើប​បណ្ដាល​ឲ្យ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ