ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ពន្លះ​រថយន្ត​ធុន​តូច​ឈប់​ស្តុ​ប​ខ្ទេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​លុ​ច​ស៊ិ​ស RX៣៣០ មួយ​គ្រឿង បាន​បើក​មក​ឈប់​រង​ចាំ​ភ្លើងស្តុប ក៏​ត្រូវ​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ បាន​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​មនុស្ស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លុ​ច​ស៊ិ​ស RX៣៣០ មួយ​គ្រឿង បាន​បើក​មក​ឈប់​រង​ចាំ​ភ្លើងស្តុប ក៏​ត្រូវ​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ បាន​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ទុល​មុខ​និង​វិទ្យាល័យ​បឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ អាយុ​ប្រហែល​៤០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៣៩៦៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ឈប់​រង​ចាំ​ភ្លើងស្តុប ស្រាប់តែ​នោះ​មាន​បុរស​ម្នាក់ អាយុ​៣០​ឆ្នាំ បាន​បើករថយន្ត​សណ្ដោង​ដឹក​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ៣C-០៤១៣ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់ ហើយ​ណាមួយ​រថយន្ត​ដឹក​ធ្ងន់​ផង​នោះ បាន​ជ្រុល​ទៅ​បុក​គូថ​ក្រោយ​រថយន្ត​ឡិច​ស៊ី​ស ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស រង​ការ​ខូចខាត​ក្រ​ពិត និង​បែក​កញ្ចក់​ខាងក្រោយ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ដោយឡែក​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ កៀប​ជាប់​នឹង​រថយន្ត​ឡិច​ស៊ី​ស តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ មាន​តំណាង​ភាគី​ទាំ​សងខាង​បាន​មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ឡិច​ស៊ី​សទារ​សំណង​ចំនួន​៣​ពាន់​ដុល្លារ តែ​ខាង​រថយន្ត​បង្ក​អត់​មាន​ដំណោះស្រាយ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ