ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រគល់​ម៉ូតូ​ជូន​ជន​រង​គ្រោះ​មួយ​គ្រឿង​ទៀត​ហើយ

6 ឆ្នាំ មុន
  • កំពត

ខេត្ត​ខេត្តកំពត ៖ ម៉ូតូ​ចំនួន​៨​គ្រឿង​ដែល​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី​ដកហូត​សង្ស័យ​ជា​ផល​ចោរកម្ម​នា​ពេល​កន្លង​មក ហើយ​លោកស្នងការ​ខេត្ត​បាន​ប្រកាស​ផ្សព្វផ្សាយ និង​អំពាវ​ស្វែងរក​ម្ចាស់​ដែល​បាន​បាត់ ម៉ូតូ​ដោយ​ចោរលួច​ចោរប្លន់ និង​ករណី​ផ្សេង​ៗ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្ត​ខេត្តកំពត ៖ ម៉ូតូ​ចំនួន​៨​គ្រឿង​ដែល​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី​ដកហូត​សង្ស័យ​ជា​ផល​ចោរកម្ម​នា​ពេល​កន្លង​មក ហើយ​លោកស្នងការ​ខេត្ត​បាន​ប្រកាស​ផ្សព្វផ្សាយ និង​អំពាវ​ស្វែងរក​ម្ចាស់​ដែល​បាន​បាត់ ម៉ូតូ​ដោយ​ចោរលួច​ចោរប្លន់ និង​ករណី​ផ្សេង​ៗ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ក៏​មាន​ជន រង​គ្រោះ​មក​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី​មក​ទទួល យក​ម៉ូតូ​របស់​ខ្លួន​ពី​ស្នងការ​ខេត្តកំពត​ចំនួន​៣​គ្រឿង​ម្តង​រួច​មក​ហើយ​នៅ​សល់​ម៉ូតូ​ចំនួន​៥​គ្រឿង​ទៀត ។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ឆ្លង​តាម​ការ​ផ្សព្វផ្សាយ និង​អំពាវ​តាម​រយៈ​សារព័ត៌មាន​យើង​បាន​ទទួល​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​បាន​ម្នាក់​ទៀត​ហើយ ម៉ូតូ​នេះ​អធិការ​ស្រុក​ជុំ​គី​រី​បាន​ដកហូត​កាលពី​ថ្ងៃ​ទី​១៦​និង​១៧ ខែធ្នូ ឆ្នាំ​២០១៧ សង្ស័យ​ពី​បទ​ផល​ចោរកម្ម ។

លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា ម៉ូតូ​បាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម វិញ​អស់​ចំនួន​៤​គ្រឿង​ហើយ​នៅ​សល់​៤​គ្រឿង​ទៀត​កំពុង​ស្វែងរក​ម្ចាស់​ឲ្យ​មក​ទទួលយក​របស់​ខ្លួន​វិញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដោយ​ភ្ជាប់​មក​នូវ​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ