ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​ភ័យ​លស់​ព្រលឹង​ទាំង​ព្រឹក​ប្រទះ​ឃើញ​ប្រអប់​ខ្មៅ​សង្ស័យ​ថា​ជា​គ្រាប់បែក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​នឹង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នេះ​មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។   តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា…

រាជា​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​នឹង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នេះ​មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

 

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អ្នកដំណើរ និង​អ្នក​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​មុខ​ច្រកចូល​ទល់មុខ​នឹង​ក្រុមហ៊ុន Cat ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្រអប់​ខ្មៅ​មួយ​យ៉ាង​ច​ម្លែ​ង ដែល​គ្រប់​គ្នា​ភ័យ​ស្លន់ស្លោ​សង្ស័យ​ថា ជា​ប្រអប់​គ្រាប់បែក ។ ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​អ្នករាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ត្រូវ​ពិនិត្យ​ជា​បន្ទាន់​ផង​ដែរ ។

 

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ក្រោយ​ចុះ​ត្រួតពិនិត្យ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រអប់​ខ្មៅ​នោះ​មិន​បាន​អ្វី​ក្រៅពី​កញ្ឆា​ក្រៀម​ចំនួន​៤២៦​ដុំ​នោះ​ទេ ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មាន​ឈ្មួញ​ទុ​ច្ចរិច​បំរុង​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​តាម​ជើងហោះហើរ ប៉ុន្តែ​មិន​អាច​នាំ​ចេញ​បាន​ទើប​យក​ទៅ​ទុក​ចោល​នៅ​មុខ​អាកាសយានដ្ឋាន​បែប​នោះ​ទៅ ។ នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​នាំ​យក​ប្រអប់​ខ្មៅ​នោះ​ទៅ​ត្រួតពិនិត្យ​បន្ថែម ដើម្បី​ស្រាវជ្រាវ​ថា មាន​សារធាតុ​អ្វី​ផ្សេង​ទៀត​ឬ​យ៉ាងណា​នៅ​ក្នុង​ប្រអប់​ខ្មៅ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ