ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំខ្លួន​តៃកុង​ឡាន បើក​បុក​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​ស៊ើបសួរ​ករណី​បើករថយន្ត​បុក​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​ស្ត្រី​ម្នាក់​ទៀត​របួសស្រាល​។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ជន​បង្ក​ឈ្មោះ ផា ភាស់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​បាន​លោក ទ​ន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពី​បទ “​បើកបរ​ធ្វេស​ប្រហែល ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច បណ្តាល​ឱ្យ​របួស​អ្នក​ដទៃ តាម​មាត្រា​៨៣ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។

ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ដែល​លោក​ព្រះរាជអាជ្ញា​រង ទិន សុចិ​ត្រា ចោទប្រកាន់​តាម​មាត្រា​៨៣ ដោយសារ​ជន​រង​គ្រោះ​ទើប​ស្លាប់​នៅ​ប្រទេស​វៀតណាម ក្រោយ​តុលាការ​ចោទប្រកាន់​នេះ​។ ទោះបី​យ៉ាងណា ក្រោយ​ទទួល​ដំណឹង​ជាក់លាក់​នៃ​មរណៈភាព​ជន​រង​គ្រោះ តុលាការ​នឹង​សម្រេច​សា​ជា​ថ្មី នៃ​បទចោទប្រកាន់​នេះ​។ ហេតុការណ៍​គ្រោះ​ចរាចរណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២ និង​៤៣ ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។ នគរបាល​បញ្ជាក់​ថា ករណី​នេះ​កើតឡើង​រវាង​រថយន្ត​ម៉ាក SANG YONG ISTANA ពណ៌​ទឹកប្រាក់​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​តូច ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-6431 បើកបរ​ដោយ​ឈ្មោះ ផា ភាស់ ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ដោយ​ដឹក​អ្នកដំណើរ​ចំនួន​១២​នាក់​។

ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA SCOOPY-I 110 ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 1W-0914 បើកបរ​ដោយ​ឈ្មោះ ឡ​ន ឌី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ វ៉​ន ជីវ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​បត់​ឆ្លងកាត់​ថ្នល់​មក​ខាងឆ្វេង​។ នគរបាល​សន្និដ្ឋាន​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឡ​ន ឌី ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មុន ពេល​បើក​ឆ្លងកាត់​ថ្នល់​។ ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ ផា ភាស់ ធ្វេសប្រហែស​មិន​បាន​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាង​មុខ​មាន​ឧបសគ្គ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ