ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​នាំ​គ្នា​ធ្វើ​សកម្មភាព សមត្ថកិច្ច​ក្របួច​ជាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​ចំនួន​៤​នាក់​(​ស្រី ២​នាក់​) ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​របស់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​កម្លាំង​ល្បាត​ទៅ​ដល់ បាច​ថ្នាំ​ញៀន​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​ចំនួន​៤​នាក់​(​ស្រី ២​នាក់​) ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​របស់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​កម្លាំង​ល្បាត​ទៅ​ដល់ បាច​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់​តូច​ទៅ​លើ​ដី​នោះ​។ ករណី​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង ១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ច្រក​ឌឿងហែម​ផ្លូវ​ព្រះ​មុនី​វង្ស (​ខាងក្រោយ​ក្រុមហ៊ុន​ឃ្យូ​ប៊ី​) ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង ៤​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ សូ ពិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទី​២-​ឈ្មោះ ជួប ម៉ា​រី​ណែ​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជានា​រី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​យីហោ ត្រជាក់ចិត្ត​ថ្មី ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ ផ្ទះ​ជួល​គ្មា​លេខ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន ទី​៣-​ឈ្មោះ វង្ស តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ និង​ទី​៤-​ឈ្មោះ ឡាយ គ​ន្ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​គ្រួសារ​មួយ​កន្លែង ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ច្រក​ឌឿងហែម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ដ​ដែ​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បាន​នាំ​គ្នា​ធ្វើការ​ដើរ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​មនុស្ស​ប្រុស ស្រី​ចំនួន​កំពុង តែ​ឈរ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន ក៏​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់​តូច​នៅ​លើ​ដី​ដែល​ពួក គេ​បាច​ចោល ដើម្បី​ប​ភ័ន្ត​កម្លាំង​មាន​សម្ថ​កិច្ច ហើយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពួក​គេ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ល្បាត​ក៏​បាន​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​ប្រុស ស្រី​ទាំង​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ខាងលើ​ទ​រួម​ទាំង​ថ្នាំ​ញៀន​ទាំង ៣​កញ្ចប់​តូច​ជា​វត្ថុ​តាង នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌចម្ការមន​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ