ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ត្រៀមលក្ខណៈ ក្នុង​អំឡុង​អាកាសធាតុ​ត្រជាក់​ខ្លាំង

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្រប​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​មាន​ភាព​ត្រជាក់​ខ្លាំង​ក្នុង​អំឡុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​អះអាង​ថា ការ​ប្រែប្រួល​អា កាស​ធាតុ​នេះ មិន​បង្ក​ឲ្យ​មាន​បាតុភាព​ផ្ទុះ​ជំងឺ​អ្វីមួយ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​នោះ​ទេ​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ ស្រប​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​មាន​ភាព​ត្រជាក់​ខ្លាំង​ក្នុង​អំឡុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​អះអាង​ថា ការ​ប្រែប្រួល​អា កាស​ធាតុ​នេះ មិន​បង្ក​ឲ្យ​មាន​បាតុភាព​ផ្ទុះ​ជំងឺ​អ្វីមួយ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​នោះ​ទេ​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក ឈ្នាង សុ​វត្ថា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ នេះ​ថា មន្ទីរ​បាន​ចាត់​ឲ្យ​ក្រុម​គ្រូពេទ្យ​តាម​គ្រប់​មណ្ឌល និង​ប៉ុស្តិ៍​សុខភាព​ទូ​ទាំង​ខេត្ត ពិនិត្យ​តាម ដាន​សុខភាព​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​បង្កា​ទប់ស្កាត់​លើ​បាតុភាព​ការ ផ្ទុះ​ជំងឺ​អ្វីមួយ​ពិសេស​ជំងឺ​ផ្តាសាយ​ក្នុងអំឡុងពេល​ដែល​ធាតុអាកាស​កំពុង​តែ​ប្រែប្រួល​នេះ​។ ខេត្តក្រចេះ​ក៏​មិន​ខុស​ពី​ខេត្ត​ដទៃ​ទៀត​នោះ​ទេ គឺ​អាកាសធាតុ ត្រូវ​បាន​ប្រែប្រួល​ដោយ​រង ភាព​ត្រជាក់​ខ្លាំង​ក្នុង​កម្រិត​អតិបរិមា​ពី​១៨​ដល់​២៣​អង្សារ​។

ទន្ទឹម​នឹង​ស្ថានភាព​អាកាសធាតុ​មាន​ភាព​ត្រជាក់​ជា​រៀងរាល់ថ្ងៃ​បែប​នេះ នៅ​តាម​ជនបទ ពលរដ្ឋ​បាន​និយម​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​ដើម្បី​អាំង​កម្ដៅ​ខ្លួន នៅ​តាម​មុខ​ផ្ទះ និង​នៅ​តាម​ក្រោមផ្ទះ​ជាដើម​។ ស្របគ្នា​នេះ​ដែរ​ការ​ដាក់​លក់​នូវ​សម្លៀក​បំពាក់​អាវ​រងា ក៏​ដូច​ជា​ស្រោមដៃ និង​ស្រោម ជើង​របស់​អាជីវករ​មួយ​ចំនួន​នៅ​តាម​ទីប្រជុំជន​នានា​ក្នុង​ខេត្ត ត្រូវ​គេ​មើលឃើញ​ថា កំពុង​តែ​លក់ដាច់​ខ្លាំង ខណៈ​ដែល​ពលរដ្ឋ​កំពុង​តែ​សម្រុក​ទិញ​យក​ទៅ​ប្រើប្រាស់​។ ដូច​គ្នា​នេះ​ការ ដុត​ភ្នក់ភ្លើង​នៅ​តាម​មុខ​ផ្ទះ និង​នៅ​តាម​ក្រោមផ្ទះ​ដើម្បី​យក​កម្ដៅ​អាំង​ខ្លួន ពី​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ត្រូវ​គេ​មើលឃើញ​ថា​បាន​ធ្វើ​ឡើងជា​ហូរហែ​។

កំពុង​តែ​នាំ​គ្នា​ឈរ​ដុត​ភ្នក់ភ្លើង​ដើម្បី​កម្ដៅ​ខ្លួន​ជុំ​គ្នា​បុរស​វ័យ​ចំណាស់​ឈ្មោះ កែវ ជិ​ក រស់នៅ​ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី បាន​រៀបរាប់​ដោយ​ប្រៀបធៀប​ថា ឆ្នាំ​នេះ​អាកាសធាតុ មាន​ភាព​ត្រជាក់​ខ្លាំង​ជា​ឆ្នាំ​មុន​ៗ​។ ហើយ​ទន្ទឹម​នឹង​ភាព​ត្រជាក់​បែប​នេះ គ្រួសារ​គាត់​តែងតែ​ដុត ភ្នក់ភ្លើង​នៅ​ខាង​មុខ​ផ្ទះ​ដើម្បី​កម្ដៅ​ខ្លួន​ជា​រៀងរាល់ថ្ងៃ ពិសេស​ពេល​ព្រឹក និង​ពេល​យប់​។ ប្រ​ធា​មន្ទីរ​សុខាភិបាល​លោក ឈ្នាង សុ​វត្ថា បាន​សន្និដ្ឋាន​ថា ពលរដ្ឋ​មិន​បាន​រង បាតុភាព​ជំងឺ​អ្វី​ធ្ងន់ធ្ងរ ណាមួយ​ក្នុង​អំឡុង​អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះនោះ​ទេ ខណៈ​ការ​មក ទទួល​សេវា​ព្យាបាល​របស់​ពួក​គាត់​នៅ​នឹង​មន្ទីរពេទ្យ ក៏​ដូច​ជា​នៅ​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍ សុខភាព​គឺ​មិន​មាន​តួលេខ​កើនឡើង ផ្ទុយ​ទៅ​វិញ​គឺ​អត្រា​ការ​មក​ទទួល​សេវា​បែរជា​មាន​ចំនួន ថយ​ចុះ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ