ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ការ​បោះ​ឆ្នោត​នៅ អ​.​ស​.​ប លោក​ត្រាំ ព្រមាន​ដក​ជំនួយ​ហិរញ្ញវត្ថុ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២០ ធ្នូ បាន​គំរាម​ដក​ជំនួយ​ហិរញ្ញវត្ថុ​ពី​បណ្តា​ប្រទេស​ដែល​គាំទ្រ​ដំណោះស្រាយ​មួយ​របស់ អ​.​ស​.​ប ដែល​ថ្កោលទោស​ការ​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២០ ធ្នូ បាន​គំរាម​ដក​ជំនួយ​ហិរញ្ញវត្ថុ​ពី​បណ្តា​ប្រទេស​ដែល​គាំទ្រ​ដំណោះស្រាយ​មួយ​របស់ អ​.​ស​.​ប ដែល​ថ្កោលទោស​ការ​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ដោយ​អា​​មេ​រិ​កថា​ជា​រដ្ឋធានី
អ៊ី​ស្រា​អែ​ល ។

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​លោកឯ​សេត​វិមាន លោក​ត្រាំ ថ្លែង​ទៅ​កាន់​សារ​ព័ត៌មាន​ថា ពួក​គេ​ទទួល​ប្រាក់​ច្រើន​រយ​លាន​ដុល្លារ​រហូត​ដល់​ច្រើន​ពាន់​លាន​ដុល្លារ​ពី​យើង ហើយ​បន្ទាប់​មក​បោះ​ឆ្នោត​ប្រឆាំង​យើង ។ យើង​នឹង​តាមដាន​មើល​ការ​បោះ​ឆ្នោត​នេះ ។ បើ​ពួក​គេ​បោះ​ឆ្នោត​ប្រឆាំង​យើង នោះ​យើង​នឹង​អាច​សន្សំ​ប្រាក់​បាន​ច្រើន ។ បែប​នេះ​ជា​រឿង​ស្របច្បាប់​សម្រាប់​យើង ។

មុន​នេះ​តំណាង​របស់​សហរដ្ឋ​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី ថ្លែង​តាម TWITTER ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​កត់ត្រា​បណ្តា​ប្រទេស​ដែល​នឹង​រិះគន់​ការ​សម្រេច​របស់​ខ្លួន​នៅ​ឯ​មហាសន្និបាត អ​.​ស​.​ប ។

មហាសន្និបាត អ​.​ស​.​ប បាន​កោះ​ធ្វើ​សម័យប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​ពិភាក្សា​នា​ថ្ងៃ​ទី​២១ ធ្នូ ពី​លក្ខន្តិកៈ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ ក្នុង​ស​ប្តា​ហ៍​នេះ សហរដ្ឋ​អា​មេ​រិ​កបាន​ប្រើ​វេតូ​ប្រឆាំង​ដំណោះ ស្រាយ​មួយ​ដាក់​ដោយ​អេ​ហ្ស៊ី​ប​ជូន​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​គម្រោង​ដំណោះស្រាយ​នេះ​ស្នើ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​ឱ្យ​ដក​សេចក្តីសម្រេច​របស់​ខ្លួន​ទាក់ទិន​ដល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ សមាជិក​ដល់​ទៅ​១៤​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ​.​ស​.​ប បាន​បោះ​ឆ្នោត​គាំទ្រ​គម្រោង​ដំណោះស្រាយ​នេះ ក្នុង​នោះ​រួម​ទាំង​មហាអំណាច
២​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ផង គឺ​បារាំង និង​អង់​គ្លេ​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ