ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះទង្គិច​ក្បាល​បែប​ណា​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់

6 ឆ្នាំ មុន

ការ​រង​ប៉ះទង្គិច​ក្បាល​ភាគច្រើន គឺ​តែង​កើត​រួម​មាន​ជាមួយនឹង​ការ​រង​របួស ដែល​មាន​សភាព​ស្រាល និង​មិន​បាន​តម្រូវ​ឲ្យ​មានការ​សម្រាក​ពេទ្យ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​តែ​ប្រញាប់​ហៅរក​ជំនួយ​ពី​ក្រុម​សង្គ្រោះ​បន្ទាន់ ឲ្យ​បាន ភ្លាម​ៗ ប្រសិនបើ​មាន​រោគ​សញ្ញា​ណាមួយ​ដូច​ខាងក្រោម​នេះ​បាន​កើតឡើង…

ការ​រង​ប៉ះទង្គិច​ក្បាល​ភាគច្រើន គឺ​តែង​កើត​រួម​មាន​ជាមួយនឹង​ការ​រង​របួស ដែល​មាន​សភាព​ស្រាល និង​មិន​បាន​តម្រូវ​ឲ្យ​មានការ​សម្រាក​ពេទ្យ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​តែ​ប្រញាប់​ហៅរក​ជំនួយ​ពី​ក្រុម​សង្គ្រោះ​បន្ទាន់ ឲ្យ​បាន ភ្លាម​ៗ ប្រសិនបើ​មាន​រោគ​សញ្ញា​ណាមួយ​ដូច​ខាងក្រោម​នេះ​បាន​កើតឡើង ៖

ចំពោះ​មនុស្ស​ពេញវ័យ
•​ហូរ​ឈាម​យ៉ាង​ខ្លាំង​នៅ​លើ​ក្បាល ឬ​នៅ​លើ​មុខ ។
•​មានការ​ហូរ​ឈាម ឬ​សារធាតុ​រាវ​លេច​ចេញពី​ត្រចៀក ឬ​ច្រមុះ ។
•​មាន​អាការ​ឈឺក្បាល​ក្នុង​កម្រិត​ធ្ងន់ ។
•​មានការ​ប្រែប្រួល ចំពោះ​កម្រិត​នៃ​ស្មារតី ក្នុង​រយៈពេល​យូរ​ជាង​ពីរ​ទៅ​បី​វិនាទី ។
•​មានការ​ប្រែ​ពណ៌​ជា​ខ្មៅ ឬ​ខៀវ​នៅ​ខាងក្រោម​ភ្នែក ឬ​នៅ​ខាងក្រោយ​ស្លឹកត្រចៀក ។
•​ឈប់​ដកដង្ហើម ។
•​មាន​ភាព​វង្វេងវង្វាន់ ។
•​បាត់បង់​លំនឹង​រាយ​កាយ ។
•​មាន​ភាព​ទន់ខ្សោយ ឬ​មិន​មាន​សមត្ថភាព ក្នុង​ការ​ប្រើប្រាស់​ដៃ ឬ​ជើង ។
•​ប្រ​ស្រី​ភ្នែកមាន​ទំហំ​មិន​ស្មើគ្នា ។
• មានការ​ប្រកាច់ ។
•​និយាយ​មិន​ច្បាស់ (​លឺ​ឡុ​ល​ៗ ) ។
ចំពោះ​កុមារ
•​មាន​សញ្ញា ឬ​រោគ​ស​ញ្ហា​ណាមួយ​របស់​មនុស្ស​ពេញវ័យ បាន​កើតឡើង​ចំពោះ​ពួក​គេ ។
•​យំ​មិន​ព្រម​បាត់ ។
•​មិន​ព្រម​ញ៉ាំ​ចំណីអាហារ ។
•​មាន​ស្នាម​ប៉ោង​ហើម​នៅ​ត្រង់​បង្ហើយ នៅ​លើ​ក្បាល ។
•​ក្អួត​ហើយ ក្អួត​ទៀត ។

ប្រសិនបើ​ការ​រង​របួស​ក្បាល​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​កើត​មាន​នោះ​អ្នក​ត្រូវ ៖
•​រក្សា​ស្ថានភាព​របស់​ជន​រង​គ្រោះ​ឲ្យ​មាន​លំនឹង​រហូត​ដល់​ភ្នាក់ងារ​សង្គ្រោះ​ផ្នែក​វេជ្ជ​សាស្ត្រ​បាន​មក​ដល់ ។ ដាក់​ស្ថានភាព​ជន​រង​គ្រោះ​ឲ្យ​សម្រាក និង​រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​ដាក់​ក្បាល និង​ស្មា​របស់​ជន​រង​គ្រោះ​ឲ្យ​បាន​ខ្ពស់​បន្តិច ។ មិន​ត្រូវ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​របស់​ជន​រង​គ្រោះ​ទេ លុះត្រាតែ​វា​ស្ថិត​ក្នុង​ករណី​ចាំបាច់ និង​ជៀសវាង​ផ្លាស់​ប្តូរ​លំនឹង​ករប​ស់ជន​រង​គ្រោះ​។ ប្រសិនបើ​ជន​រង​គ្រោះ​កំពុង​ពាក់មួក​សុវត្ថិភាព នោះ​អ្នក​មិន​ត្រូវ​ដោះ​វា​ចេញ​ទេ ។

•​ឃាត់ឈាម ។ ដាក់​សម្ពាធ​តឹង​ណែន​សង្កត់​ទៅ​លើ​មុខរបួស​របស់​ជន​រង​គ្រោះ​ជាមួយនឹង​ស្បៃ ឬ​ក្រណាត់​ស្តេ​រី​ល ។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ទៅ​លើ​មុខរបួស​ទេ ប្រសិនបើ​អ្នក​សង្ស័យ​ថា ជន​រង​គ្រោះ​មានការ​បាក់ឆ្អឹង​លលាដ៍ក្បាល ។

•​ឃ្លាំមើល រាល់​ការ​ផ្លាស់​ប្តូរ​ចំពោះ​ដង្ហើម និង​កម្រិត​ស្មារតី​របស់​ជន​រង​គ្រោះ ។

ប្រសិនបើ​ជន​រង​គ្រោះ​មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ធ្វើ​ចលនា​របស់​ដំណើរ​ឈាម​រត់ (មាន​ដូច​ជា​ការ​ដកដង្ហើម​, ការ​ក្អក ឬ​ការ​ធ្វើ​ចលនា​) នោះ​អ្នក​ត្រូវ​ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​បេះដូង​ឲ្យ​បាន​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ