រដូវ​កាល​ទី​3​ចាប់ផ្តើម​ភ្លាម​ បេក្ខជន​4​នាក់​នៃ ​Cambodian Idol​ បង្កើត​ការ​ចាប់អារម្មណ៍


រាជធានី​ភ្នំពេញ ៖ កម្មវិធី​Cambodian Idol រដូវ​កាល​ទី​៣​ដែល​ដំណើរ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​កាលពី​យប់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៧ មាន​បេក្ខជន​បេ​ក្ខ​នារី​៤​នាក់​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ ។

– គ្រី ថៃ​ពៅ​៖ បេក្ខជន​ពី​ខេត្តកំពង់ចាម វ័យ​២៥​ឆ្នាំ​បង្កើត​ភាព​ទាក់ទាញ​នៅ​ក្នុង​កម្មវិធី ដោយសារ​តែ​ក្រៅពី​បកស្រាយ​បទ​ចម្រៀង គឺ​លោក​ចេះ​ស្មូត​យ៉ាង​ពីរោះ ។ លោក​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ប័ណ្ណ​មាស​ឲ្យ​ទៅ​វគ្គ​បន្ទាប់ ។ លោក​ជា​បេក្ខជន​ដែល​ធ្វើ​ឲ្យ​មហា​ជន​ផ្ទុះសំណើច និង​ស្ងើចសរសើរ​ចំពោះ​ទេព​កោសល្យ​របស់​លោក ដោយសារ​តែ​លោក​​ចេះ​ត្រាប់​តាម​សំឡេង​សត្វ​មាន់​ទៀត​ផង ។

បេក្ខជន​រូប​នេះ​ត្រូវ​គេ​មើលឃើញ​ថា​មាន​សមត្ថភាព​ទាំង​ច្រៀង ទាំង​ស្មូត្រ និង​ទាំង​ការ​ត្រាប់​តាម​សត្វ​មាន់ ។

លោក​ឆ​ន ចាន់​វី​រៈ ៖ ជា​បេក្ខជន​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ដែរ ដោយសារ​តែ​លោក​គឺជា​គ្រូ​ល្បុក្កតោ ត្រូវ​មហាជន​ស្គាល់ ប៉ុន្តែ​មិន​នឹក​ស្មានថា​ចេះ​ច្រៀង​ទេ ។ លោក​បាន​បកស្រាយ​បទ​ចម្រៀង​របស់​លោក​ខេមរៈ សិរីមន្ត ។ ក្រៅពី​ច្រៀង​លោក​បាន​បញ្ចេញ​​ក្បាច់គុន​យ៉ាង​រស់​រវើក​នៅ​ក្នុង​កម្មវិធី​នោះ ។

អាយុ​១៧​ឆ្នាំ​ច្រៀង​ពីរោះ​រហូត​ទទួល​«​យេ​ស​៤»​ក្នុង​វគ្គ​ទី​១ ដែល​នេះ​ជា​ការ​បើកផ្លូវ​ដល់​បេ​ក្ខ​នារី​ចាន់ ឡៃ​វ​លក្ខណ៍ មាន​ទឹកចិត្ត​ទៅ​កាន់​វគ្គ​បន្ត​ទៀត ។

-​ ចាន់​ឡៃ វ​លក្ខណ៍ ៖ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុន សែន ប៊ុ​ន រ៉ា​នី​វត្ត​ភ្នំ ។ នាង​ចេះ​ច្រៀង​តាំងពី​កុមារភាព​ដែល​មាន​ឪពុក​ជា​តន្ត្រីករ ហើយ​ជា​គ្រូបង្ហាត់​ភ្លេង ។ សំឡេង​ច្រៀង​វគ្គ​ទី​១​ចេញ​មក​ឮ​ឆ្វាច​ងំ​ខ្លាំង​ច្បាស់​ពាក្យពេចន៍​ទើប​ចុង​ក្រោយ​ត្រូវ​បាន​ជ្រើស​រើស​​ពី​គ្រូ​ជំនាញ​ដោយ​មិន​អាច​មើល​រំលង​បាន ។

-​ បេ​ក្ខ​នារី​ញឹ​ម សួន​សោភា​ទេពី​៖ ជា​សមាជិកគ្រួសារ​តារា​កម្ពុជា មាន​ទឹកដម​សំឡេង​ពីរោះ​។ នាង​បាន​ក្លាយជា​បេ​ក្ខ​នារី​វ័យក្មេង​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​គណៈ​កម្មការ​ទាំង​៤ ដោយ​ទទួល​បាន​«Yes »​ចំនួន​៤ ។ នាង​ជា​បេ​ក្ខ​នារី​ដែល​មាន​ទឹកដម​សំឡេង​ល្អ​បែប​យុវវ័យ តែ​មាន​គ្រឹះ​ផ្នែក​របាំ​បុរាណ និង​យីកេ​។

នាង​បកស្រាយ​បទ​ចម្រៀង​របស់​តារាចម្រៀង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ហើយ​ទទួល​បាន​ការ​​សរសើរ ពិសេស​ពី​លោក​ព្រាប សុវត្ថិ ដោយសារ​តែ​នាង​តែ​បត់បែន​សំឡេង​បាន​ល្អ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ