ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ ​សម្លា.ប់​កាត់​ក្បាល​ប្រពន្ធ​នៅ​មុខ​កូន​តូចៗ

6 ឆ្នាំ មុន

«Daily Mil»​របស់​អង់គ្លេស​បាន​ផ្សាយ​ពី​របាយការណ៍​កាត់ក្តី​លើ​អំពើ​ហិង្សា​មួយ​ក្នុង​ក្រុម​គ្រួសារ​ជនជាតិ​អា​មេ​រិ​ក​នៅ​រដ្ឋ​តិច​សាស់ គឺ​លោក Davie dauzat អាយុ​២៤​ឆ្នាំ បាន​សម្លាប់​ប្រពន្ធ Natasha អាយុ​២១​ឆ្នាំ នៅផ្ទះ​ក្នុង​ទីក្រុង…

«Daily Mil»​របស់​អង់គ្លេស​បាន​ផ្សាយ​ពី​របាយការណ៍​កាត់ក្តី​លើ​អំពើ​ហិង្សា​មួយ​ក្នុង​ក្រុម​គ្រួសារ​ជនជាតិ​អា​មេ​រិ​ក​នៅ​រដ្ឋ​តិច​សាស់ គឺ​លោក Davie dauzat អាយុ​២៤​ឆ្នាំ បាន​សម្លាប់​ប្រពន្ធ Natasha អាយុ​២១​ឆ្នាំ នៅផ្ទះ​ក្នុង​ទីក្រុង Bellnead ចំពោះ​មុខ​កូន តូច​ៗ​ទាំង​២​នាក់ អាយុ​១​ឆ្នាំ និង​៣​ឆ្នាំ ដោយ​ចាក់​ជា​ច្រើន​កាំបិត​រួច​កាត់​ក្បាល​នាង​យក​ទៅ​ក្លា​ស្សេ ។

តុលាការ​សម្រេច​ឱ្យ​បុរស​រូប​នោះ​ជាប់គុក​រយៈពេល​៥២​ឆ្នាំ​ពី​កំហុស​ធ្វើឃាត និង​បំផ្លាញ​សាកសព​នៅ​ចំពោះ​មុខ​កូន តូច​ៗ​ទាំង​២​នាក់ ។

រឿង​ក្តី​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ សីហា ២០១៦ ដោយ​បុរស​ដៃដល់​បាន​សារភាព​ស្រប​តាម​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ទាមទារ ព្រោះ​មិន​ចង់ឱ្យ​កូន​តូច​ឡើង​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ តាម​ដែល​ពួក​គេ​ឃើញ​ផ្ទាល់​ភ្នែក​ទេ ។

ប្អូនប្រុស​របស់​លោក Davie​ជា​អ្នក​ប្តឹង​ប៉ូលិស ក្រោយ​ពេល​បងប្រុស​ប្រាប់​ថា បាន​សម្លាប់​ប្រពន្ធ ។ តាម​ការ​សាកសួរ​ជនជាប់ចោទ​បាន​អះអាង​ថា វា​កើតឡើង​ក្រោយ​ពី​រូបគេ​ប្រើ​ថ្នាំ​ញៀន ។

លោក Devie នឹង​មានឱកាស​ចេញពី​គុក​ប្រសិនបើ​ប្រព្រឹត្ត​អំពើ​ល្អ​ក្រោយ​ពី​ជាប់គុក​បាន​២៦​ឆ្នាំ ឬ​ប្រហែល​ពាក់កណ្តាល​នៃ​ទោស​ដែល​បាន​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ