ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលការ​នេះ​ប្លែកមែន ​រៀប​តុទទួលភ្ញៀវ​លើ​ដងផ្លូវ

6 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បច្ចុប្បន្ន​បណ្ដា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ នៅ​តាម​ប្រទេស​នានា​ចូល​ចិត្ត​បង្ហាញ​ភាព​អស្ចារ្យ​ចំពោះ​ការ​រៀបចំ​ពិធី​អ្វីមួយ​របស់​ខ្លួន​ ដើម្បី​បង្អួត​ភ្នែក​មហាជន និង​ឲ្យ​គេ​សរសើរ​។ ជាក់ស្ដែង​សម្រាប់​គ្រួសារ​មួយ​នៅ​តៃវ៉ាន់​បាន​ចំណាយ​ទុន​រៀប​ការ​យ៉ាង​មហាសាល​ដោយ​រៀប​តុ​ទទួលភ្ញៀវ​នៅ​លើ​ដងផ្លូវ​ប្រវែង​ជា​ច្រើន​គីឡូម៉ែត្រ ។ ពិធី​មង្គលការ​នោះ​រៀបចំ​ឡើង​យ៉ាង​អធិក​អ​ធ័​ម ដោយ​បិទផ្លូវ​ចូល​ភូមិ​ប្រវែង​ជា​ច្រើន​គីឡូ​ម៉ែត្រ​ដើម្បី​រៀប​តុ​ទទួលភ្ញៀវ​ឲ្យ​បាន​ជាង​៦០០​តុ…

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បច្ចុប្បន្ន​បណ្ដា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ នៅ​តាម​ប្រទេស​នានា​ចូល​ចិត្ត​បង្ហាញ​ភាព​អស្ចារ្យ​ចំពោះ​ការ​រៀបចំ​ពិធី​អ្វីមួយ​របស់​ខ្លួន​ ដើម្បី​បង្អួត​ភ្នែក​មហាជន និង​ឲ្យ​គេ​សរសើរ​។

ជាក់ស្ដែង​សម្រាប់​គ្រួសារ​មួយ​នៅ​តៃវ៉ាន់​បាន​ចំណាយ​ទុន​រៀប​ការ​យ៉ាង​មហាសាល​ដោយ​រៀប​តុ​ទទួលភ្ញៀវ​នៅ​លើ​ដងផ្លូវ​ប្រវែង​ជា​ច្រើន​គីឡូម៉ែត្រ ។

ពិធី​មង្គលការ​នោះ​រៀបចំ​ឡើង​យ៉ាង​អធិក​អ​ធ័​ម ដោយ​បិទផ្លូវ​ចូល​ភូមិ​ប្រវែង​ជា​ច្រើន​គីឡូ​ម៉ែត្រ​ដើម្បី​រៀប​តុ​ទទួលភ្ញៀវ​ឲ្យ​បាន​ជាង​៦០០​តុ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ជាង​៥.០០០​នាក់ ។ រីឯ​អាហារ​សម្រាប់​ទទួលភ្ញៀវ​មាន​ត្រី​ធូ​ណា​ដ៏​ធំ ។ នោះ​ជា​អាពាហ៍​ពិពាហ៍​ដ៏​ឱ​ឡា​រឹក​មួយ​នៅ​កោះ​តៃវ៉ាន់ ។

កូនកំលោះ​ជា​អ្នកនយោបាយ​អាយុ​៣៦​ឆ្នាំ និង​ជា​កូនប្រុស​របស់​ថៅកែ​ដ៏​ល្បី​មួយ​រូប ។ ម្ចាស់​ដើមការ​បាន​បដិសេធ​ទទួល​កាដូ និង​ប្រាក់​ចំណងដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ