នី​ឡា​ថា «​អត់​ទុកចិត្ត​គ្នា​ទៅ​មុខ​នាំ​ពិបាក» ឯ​គូ​ដណ្តឹង​ថា «​លទ្ធផល​បាន​ត្រឹម​កកឈាម»


រាជធានី​ភ្នំពេញ ៖ ចំណង​ស្នេហ៍​រវាង​តារា​កំប្លែង​វ័យក្មេង​កញ្ញា​នី​ឡា និង​គូ​ដណ្តឹង​ជា​កូនប្រុស​ថៅកែ​ល្ខោន​ភី សុ​គ​ន្ធី បង្ហាញ​កាន់តែ​ច្បាស់​ឡើង​ថា​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់​ពី​កន្លង​មក​ស្ថិត​ក្នុង​មន្ទិល​បែក ឬ​មិន​បែក​នោះ ។

មិនមែន​ជា​រឿង​ថ្មី​ឡើយ​ជុំវិញ​ព័ត៌មាន​នៃ​ការ​បាក់បែក​ចំណង​ស្នេហ៍​រវាង​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង ដោយ​កន្លង​មក​នាង​ត្រូវ​គេ​សង្ស័យ​ថា សម្ព័ន្ធ​ស្នេហា​របស់​នាង​បាន​កាត់​ផ្តាច់​ជា​យូរ​មក​ហើយ គ្រាន់តែ​ចាស់ទុំ​ទាំង​សងខាង​ព្យាយាម​លាក់បាំង​ប៉ុណ្ណោះ ។

នៅ​ទីបំផុត​នី​ឡា ចេញ​មុខ​អះអាង​ជា​សាធារណៈ​ពី​ការ​បែកបាក់​ពី​គូ​ដណ្តឹង​បន្ទាប់​ពី​បាន​ភ្ជាប់ពាក្យ​ជា​ឱ​ឡា​រឹក​នា​ពេល​កន្លង​មក ។ មន្ទិល​នៃ​ការ​បាក់បែក​នេះ​ត្រូវ​នី​ឡា លាត​ត្រដាង​​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដោយ​នាង​បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ថា នាង​កំពុង​តែ​មាន​ភាព​ល្អូកល្អិន​ជាមួយនឹង​គូស្នេហ៍​ថ្មី ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នោះ​នី​ឡា ហាក់​មិន​បាន​សង្កត់​ធ្ង​ន ់និង​សារភាព ត្រង់​ៗ​ពី​ការ​បែកបាក់​គូ​ដណ្តឹង​ទេ ប៉ុន្តែ​នាង​បាន​និយាយ​ដោយ​ប្រយោល​ថា «​មនុស្ស​ធ្លាប់​ស្រលាញ់​គ្នា ពេល​បែក​គ្នា​អ្នក​ណា​ក៏​ពិបាកចិត្ត​ដែរ តែ​គ្រាន់តែ​ថា​ជីវិត​គូ​យើង​មិន​អាច​កំណត់​បាន យើង​ស្រលាញ់​គ្នា បើ​យើង​អត់​ទុកចិត្ត​គ្នា វា​ពិបាក​នឹង​បន្ត​ទៅ​មុខ កុំ​ឲ្យ​កាន់តែ​ទៅ​មុខ​កាន់តែ​ពិបាក​» ។

នី​ឡា​ឱ្យ​ដឹង​ថា កន្លង​មក​គូ​ដណ្ដឹង​នាង មិនសូវ​ផ្ដល់​ភាព​កក់ក្ដៅ និង​យកចិត្តទុកដាក់​លើ​នាង​ប៉ុន្មាន​ទេ ដែល​រឿងរ៉ាវ​មួយ​នេះ​ទំនងជា​ហេតុផល​មួយ​ដែល​នាង និង​គូ​ដណ្តឹង​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា ។

នី​ឡា បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ថា​នាង​ហាក់​មិនសូវ​មាន​អារម្មណ៍​ពិបាកចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​រឿង​នេះ ផ្ទុយ​ទៅ​វិញ​នាង​បញ្ចេញ​អាកប្បកិរិយា​ធម្មតា ប៉ុន្តែ​នាង​សារភាព​ថា​ហាក់​មាន​អារម្មណ៍​ច្របូកច្របល់​បន្តិច​នា​អំឡុង​ពេល​នេះ​។

ស្រប​ពេល​គ្នា​នោះ​ដែរ​នី​ឡា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លេចលឺ​ថា នាង​មាន​គូស្នេហ៍​ថ្មី និង​កំពុង​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ នាង​បញ្ជាក់​ថា​នាង និង​បុរស​នោះ​មិន​លើស​ពី​មិត្តភក្តិ​ទេ ។

ចំពោះ​ហ្វេ​ស​ប៊ុ​ក​គូ​ដណ្តឹង​របស់​នី​ឡា គឺ​លោករ​ង្ស៊ី វិញ​បាន​បង្ហោះ​សារ​ជា​ប្រយោល​ដែរ​ថា «​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​មិន​ដែល​ត្អូញត្អែរ​ថា​លំបាក គឺ​ដើម្បី​…​។ លទ្ធផល​បាន​ត្រឹម​កក​ឈាម​។ ហត់នឿយ​ពេក​ហើយ ល្មម​ដល់​ពេល​ត្រូវ​តបស្នង​ចំពោះ​ខ្លួនឯង​វិញ​ម្តង ។ ខូចចិត្ត​បាន​អី​មក​វិញ​» ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ឪពុក​របស់​នី​ឡា លោក​សុវណ្ណ​រិ​ទ្ធី មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​អះអាង​ថា ភាព​រកាំរកូស​របស់​កូនស្រី​លោក និង​គូ​ដណ្តឹង​គឺ​កើតឡើង​ដោយសារ​តែ​ភាព​ប្រច័ណ្ឌ​ប៉ុណ្ណោះ ។ លោក​ថា​ហាក់​មិនសូវ​បានដឹង​ច្រើន ប៉ុន្តែ​លោក​ទទួលស្គាល់​ពី​ភាព​រកាំរកូស​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក តែ​រឿង​នេះ​អ្នក​ទាំង​ពីរ​ជា​ម្ចាស់ខ្លួន​អាច​ដោះស្រាយ​គ្នា ចំណែក ចាស់​ៗ​មិន​លូកលាន់​ទេ ។

តារា​កំប្លែង​នាង​វ៉ា​ន់ នី​ឡា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ផ​ន រង្សី វ័យ​២៤​ឆ្នាំ​ដែល​ជា​កូន​ប្រុស​ថៅកែ​ចាងហ្វាង​ផលិតកម្ម និង​ល្ខោនបាសាក់​ភី សុ​គ​ន្ធី កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ។ ក្រោយ​ពី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​រួច ចាស់​ៗ​ទាំង​សងខាង​គ្រោង​នឹង​រៀបចំ​មង្គលការ​នៅ​រយៈពេល​៣​ឆ្នាំ​បន្ទាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ