ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់​ដកហូត​បាន​១១​កញ្ចប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​ព្រម​ទាំ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១១​ញ្ច​ប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​ព្រម​ទាំ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១១​ញ្ច​ប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។|

ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មាន ១.​ឈ្មោះ ឌឿ​ន ម៉េ​ង​ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​បុរី​សន្តិភាព​២ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ២.​ឈ្មោះ សុខ ដា​វី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តុ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ៣.​ឈ្មោះ ឡុ​ង ឌី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​លក់​អេ​ត​ចាយ និង​៤.​ឈ្មោះ អេ​ង វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ នគរ​បាន​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​១១​កញ្ចប់​តូច សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។

នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​ប្រ​ជ​ពលរដ្ឋ ។ ពេល​ចុះ​ទៅ​ដល់​បុរី​សន្តិភាព​២ ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក កម្លាំង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌឿ​ន ម៉េ​ង​ឆាយ រួច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ ដែល​ជន​នេះ​លាក់​ទុក​នៅ​ក្នុង​ខោ​លី​អូរ​របស់​ខ្លួន ។

ប្រ​ភ​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​ជន​នេះ បាន​ឆ្លើយ​សារភាព​ប្រាប់​ថា ខ្លួន​នៅ​មាន​បក្ខពួក​៣​នាក់​ទៀត ។ ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​នោះ​ហើយ នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ក​ម្លាំ​នគរបាល​ខាងលើ​បាន​បន្ត​ទៅ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​២​នាក់​ទៀត​គឺ​ឈ្មោះ សុខ ដា​វី និង​ឈ្មោះ ឡុ​ង ឌី ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង រួម​មាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​សារភាព​ថា ពួក​នាង​ពិតជា​បក្ខពួក​របស់​ជនសង្ស័យ​ឈ្មោះ ឌឿ​ន ម៉េ​ង​ឆាយ ពិតមែន ហើយ​ក៏​នៅ​មាន​បក្ខពួក​ម្នាក់ ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​គឺ​ឈ្មោះ អេ​ង វ៉ា​ន់​ណេ​ត ។ ពេល​នេះ​ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញឿ​ន​ខាងលើ​ត្រូវ​បាន​នគរបាល​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ