ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​ គឹ​ម សុ​គ​ន្ធា បាត់​មុខ​ទៅ​ណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មនោសញ្ចេតនា​អ្នក​នាង ​គឹ​ម សុ​គ​ន្ធា បាត់​មុខ​ពី​វេទិកា​សិល្បៈ​ធ្វើ​ឱ្យ​មហាជន​ងឿងឆ្ងល់ តើ​នាង​កំពុង​រស់នៅ​បែប​ណា បោះបង់​អាជីព​សិល្បៈ​ហើយ​ឬ ? រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​អ្នក​នាង​គឹ​ម…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មនោសញ្ចេតនា​អ្នក​នាង ​គឹ​ម សុ​គ​ន្ធា បាត់​មុខ​ពី​វេទិកា​សិល្បៈ​ធ្វើ​ឱ្យ​មហាជន​ងឿងឆ្ងល់ តើ​នាង​កំពុង​រស់នៅ​បែប​ណា បោះបង់​អាជីព​សិល្បៈ​ហើយ​ឬ ?

រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​អ្នក​នាង​គឹ​ម សុ​គ​ន្ធា បាត់​មុខ​ឈឹង​ពី​វេទិកា​តន្ត្រី ។ តាម​រយៈ​ទូរស័ព្ទ​ក្តី តាម​ហ្វេ​ស​ប៊ុ​ក​ក្តី មិន​អាច​សុំ​ការ​បញ្ជាក់​ផ្ទាល់​បាន​ទេពី​តារាចម្រៀង​ក​រូប​នេះ ប៉ុន្តែ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប្រភព​ជិត​ស្និទ្ធ​ឲ្យ​ដឹង​ថា​មក​ពី​នាង​ធាត់​ឡើង​ទ​ន្ង​ន់​ពេក​ទើប​មិន​ចង់​ចេញ​មុខ ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​ស្រករ​ក្រោយ​ប្រឡូក​ម្តង ។

ម្យ៉ាងទៀត​គឹ​ម សុ​គ​ន្ធា ផ្តោត​ទៅ​លើ​ការ​ច្រៀង​អា​ហ្វែ ហើយ​មមាញឹក​ខ្លាំង ដោយ​យល់​ថា​ប្រសើរ​ជាង​ច្រៀង​តាម​ទូរទស្សន៍ ។

ចំពោះ​ជីវិត​ស្នេហា​វិញ ក្រោយ​ពេល​បែកបាក់​ស្វាមី​ជា​ច្រើន​ឆ្នាំ​កន្លង​មក នាង​នៅ​មិន​ទាន់​មានគូស្រករ​ថ្មី​ទេ ។ ខណៈ​ក្លាយជា​តារាចម្រៀង​ហើយ​នោះ អ្នក​នាង​គឹ​ម សុ​គ​ន្ធា បាន​រៀប​ការ​ជា​មួ​​យ​បុរស​ម្នាក់​អតីត​ជា​គ្រូសូត្រ និង​ជាប់​ជា​សាច់ញាតិ​របស់​នាង​ផង ។ ក្រោយ​​ពេល​មានកូន​មួយ​ហើយ​នោះ​អ្នក​ទាំង​ពីរ​ក៏​បែកបាក់​គ្នា ។

អ្នក​នាង​គឹ​ម សុ​គ​ន្ធា ជា​អតីត​ម្ចាស់​ជ័យ​លា​ភី​ចម្រៀង​សម័យ​ចំណាត់ថ្នាក់​លេខ​១​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​១៩៩៥ ដោយ​មាន​ទឹកដម​សំឡេង​ពីរោះ​លំនាំ​អ្នកស្រី​រស់ សេរី​សុទ្ធា ។ ក្នុង​ពេល​ចូលរួម​ប្រឡង​នោះ អ្នក​នាង​គឹ​ម សុ​គ​ន្ធា ច្រៀង​បទ «​ថ្ងៃ​លិច​អូន​ស្រណោះ​» ហើយ​ទឹកដម​សំឡេង​របស់​នាង​ទទួល​បានការ​សរសើរ​ពី​ទស្សនិកជន និង​គណៈកម្មការ ។ ទឹកដម​សំឡេង​ដ៏​ពីរោះ​នោះ​ហើយ​ធ្វើ​ឲ្យ​បេ​ក្ខ​នារី​ពី​ខេត្តកំពង់ចាម​រូប​នេះ​បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ ។

អ្នក​នាង​គឹ​ម សុ​គ​ន្ឋា ក្រោយ​ពេល​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​នោះ​មក​ត្រូវ​ផលិតកម្ម​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ទាក់ទង​ឱ្យ​ថត​សំឡេង​រហូត​លេចធ្លោ​ជា​តារាចម្រៀង​ចែង​ចាំ​មួយ​ដួង ។ អ្នក​នាង​គ​ន្ធា​រឹតតែ​ពង្រីក​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​តាម​កញ្ចក់​ទូរទស្សន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ