ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានគ្រប់ស៊េរី ហើយមានខ្លះសល់តែគ្រោងឆ្អឹង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ស្ទាវ​៦​នាក់​រួម​ជាមួយ​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ផង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ស្ទាវ​៦​នាក់​រួម​ជាមួយ​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ផង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។  

បន្ទាប់​មក​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ទៅ​លក់​ឲ្យ​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ទទួល​បញ្ចាំ​ក្រោយមក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្រោម​ការ​សម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ និង​ចុះ​ទៅ​បង្ក្រាប​ផ្ទះ​ទទួលផល​ចោរ​កម្ម និង​ជា​ជាង​ជួសជុល​ព្រមទាំង​ទិញ​លក់​ម៉ូតូ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរ​កាប់​ប្លន់​ម៉ូតូ​ត្រូវ​ចាប់ខ្លួន​នោះ​ពួក​គេ​បាន​ប្លន់​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AE-៩៣៨៤ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​រក​ឃើញ​ផ្ទះ​ទទួលផល​ចោរកម្ម​របស់​ឈ្មោះ ហួ​ន វិចិត្រ ហើយ​ម៉ូតូ​ខាងលើ​នោះ​គឺជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឈាង ផា​ន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មាន​ទីលំនៅ​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

អ្នក​ទទួលផល​ចោរកម្ម​ខាងលើ​បាន​ដោះ​គ្រឿង​បំបែកចេញ​អស់ហើយ​ក្នុង​បំណង​លក់​គ្រឿង​កាប់​សាច់ ហើយ​ក្រោយ​ពេល កើតហេតុ​ម៉ូតូ​ខាងលើ​រួម​ជាមួយ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត​ត្រូវ​បាន​នគរ​បាល​​ដកហូត​យក​ចេញពី​ទីតាំង​ទទួល​បញ្ចាំ​ខាងលើ ទៅ​រក្សា​ទុក​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ហើយ​រង់ចាំ​ការ​ចាត់ការ​តាម​ច្បាប់ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នា​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ខ្លួន​បាន​ខ្ចី​ម៉ូតូ​បង​ជិះ​ទៅ​លេង​សង្សារ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល លុះដល់​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ក្រុម​ចោរប្លន់​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ និង​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង​តាម​ពីក្រោយ និង​ស្ទាក់ផ្លូវ​ឲ្យ​ឈប់​រួច​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​មក​លើ​ខ្លួន​ទាំង​កំរោល ។

ពេល​នោះ​ខ្លួ​ន​បាន​ស្រែក​អង្វរ និង​លើកដៃ​សុំ​ការ​អត់ឱន​ក៏​ជន​ទាំងនោះ​មិន​បាន​អត់ឱន​ឲ្យ​ឡើយ ហើយ​ខ្លួន​បាន​រត់គេច​ពី​ការ​សម្លាប់​តែ​ជន​ទាំងនោះ​នៅ​តែ​តាម​ដេញ​កាប់សម្លាប់​ដដែល ប៉ុន្តែ​ខ្លួន​បាន​ព្យាយាម​រត់​ទាំង​ការ​ឈឺចាប់​រហូត​ដល់​រួចខ្លួន​ទើប​ជនសង្ស័យ​លើកយក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​អស់ ហើយ​ខ្លួន​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​ទើប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ