បទ​ចម្រៀង​ «​គ្រូបង្រៀន​ស្រវឹងស្រា​»​ ជាប់​បម្រាម​ផ្សាយ​តាម​វិទ្យុ​-​ទូរទស្សន៍


រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បណ្តា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ផលិតកម្ម​ថោ​ន​ទេ ដោយសារ​បទ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​គ្រូបង្រៀន ហើយ​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ បាន​ហាម​ចំពោះ​បណ្តា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំងអស់​មិន​ឲ្យ​ចាក់​ផ្សាយ ដោយ​ហេតុ​ផល​ថា​បទ​ចម្រៀង «​គ្រូបង្រៀន​ស្រវឹងស្រា​» ដែល​ច្រៀង​ដោយ​អ្នក​នាង​ចេ​ន សាយ​ចៃ មាន​ខ្លឹមសារ​បន្តុះបង្អាប់ ប្រមាថ​គ្រូបង្រៀន​ថា​ផឹកស្រា​រាល់ថ្ងៃ ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា «​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ដែល​មាន​ឃ្លា «​ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ស្រវឹង​ទាំង​ថ្ងៃ វាចា​ធុំក្លិន​តែ​ស្រា ឲ្យ​តែ​ស្រវឹង​កាច​ចម្លែក បង្រៀន ប្លែក​ៗ ខឹង​ស្រែក​ខឹង​វាយ ខុស​ក្រម​ច្បាប់​គ្រូ​» ដែល​ខ្លឹមសារ​នេះ​បាន​ប្រាសចាក​ពី​អាកប្បកិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មហា​ទូទៅ និង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​សង្គម​ទាំង​មូល​។ ខ្លឹមសារ​បទ​ចម្រៀង​នេះ​បាន​ដក់​ជាប់​ទៅ​នឹង​អារម្មណ៍​កុមារ តូច​ៗ ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​នៃ​ការ​ពិចារណា​ច្បាស់លាស់​នៅឡើយ ។

ដូច្នេះ​ជៀសវាង​នូវ​ផល​អវិជ្ជមាន និង​ប៉ះពាល់​ដល់​អារម្មណ៍ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ​ពី​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ ក្រសួង​ព័ត៌មាន​សូម​ឲ្យ​បណ្តា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំងអស់​ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹង​ស្រា»​របស់​ផលិតកម្ម​ថោ​ន​ចាប់ពី​ពេល​នេះ​តទៅ ។

អ្នកនិពន្ធ​បទ​ចម្រៀង «​គ្រូបង្រៀន​ស្រវឹងស្រា​» លោក​យឹ​ម តា​ស្រង់ ធ្លាប់​ប្រាប់​កោះ​សន្តិ​ភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​រិះគន់​បទ​ចម្រៀង​របស់​លោក​នេះ​គឺ​ចេញពី​មនុស្ស​មួយ​ជ្រុង​ប៉ុណ្ណោះ ។ ការ​និពន្ធ​បទ​នេះ​ឡើង​លោក​គ្មាន​បំណង ឬ​ចេតនា​ណាមួយ​អាក្រក់​សម្រាប់​សង្គម​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ