ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​មិនដឹង​រថយន្ត​ស៊េរី​ទំនើប​អ្នក​ណាខ្លះ​ធ្លាប់​បាត់​ទេ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​ធ្វើ​សកម្មភាព​លួច​តែ​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​យ៉ាង​សកម្ម​នៅ​ប្លុក​ទួល​ស្វាយព្រៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ផ្លូវ​ដើរ​រក​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​របស់​គេ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ប្រទះ​ឃើញ និង​ស្គាល់​ពី​ភិនភាគ​តាម​រយៈ​កាមេរ៉ា​សុ​វត្តិភាព​នោះ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​ធ្វើ​សកម្មភាព​លួច​តែ​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​យ៉ាង​សកម្ម​នៅ​ប្លុក​ទួល​ស្វាយព្រៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ផ្លូវ​ដើរ​រក​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​របស់​គេ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ប្រទះ​ឃើញ និង​ស្គាល់​ពី​ភិនភាគ​តាម​រយៈ​កាមេរ៉ា​សុ​វត្តិភាព​នោះ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ន​របាល​ប៉ុស្តិ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ វង្ស ចាន់​សុ័​ក្ត្រ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

មុន​ពេល​កើតហេតុ​ខណៈ​ដែល​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១AS-២៩៨៥ មួយ​គ្រឿង ដោយ​ធ្លាប់​បាន​ស្គាល់​ភិនភាគ​តាម​រយៈ​រូបភាព​កាមេរ៉ា​សុវត្ថិភាព​អំពី​សកម្ម​ភាពបុរស​ម្នាក់​ធ្វើ​សកម្មភាព​លួច​កញ្ចក់​រថយន្ត​ម៉ាក ឡិច​ស៊ី​ស​៥៧០ របស់​គាត់​ចំនួន​២​លើក​មក​ហើយ​នោះ​ក៏​ហៅ​ធ្វើការ​សាកសួរ តែ​រូបគេ​ក៏​ជិះ​ម៉ូតូ​រត់គេច​ក៏​ប្តឹង​កម្លាំង​ល្បាត​ដែល​នៅ​ក្បែរ​នោះ​ឱ្យធ្វើ​ការ​តាម​ដេញ​តាម​ទៅ​ដល់​ចំណុច​ខាងលើ ទើប​ចាប់​ឃាត់​ខ្លូ​ន​គេ​បាន ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជ​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​នោះ​គឺ​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ​ដើរ​រក​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​របស់​គេ ដែល​ចត​នៅ​តាម​មុខ​ផ្ទះ ។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​រួច​ហើយ​ក៏​មាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដោយ​ភ្ជាប់​មក​នូវ​ជាមួយ​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ពី​សកម្មភាព​របស់​រូបគេ​នា​ពេល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​លួច​កញ្ចក់​រថ​ន្ត​ស៊េរី​ទំនើប​របស់​គាត់​ចំនួន​២​គ្រឿង​គឺ​ម៉ាក អូ​ឌី​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ មួយ​គ្រឿង​ទៀត ចំនួន​២​លើក​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ក្រុម​ជន​រង​គ្រោះ​ទាំងនោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២​ផង​ដែរ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​កញ្ចក់​រថយន្ត​យ៉ាង​សកម្ម​ខាងលើ​ក៏​បាន​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ