ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ PSG ថា Real Madrid ធ្វើ​អីចឹង​មិនល្អ​​សោះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់ PSG លោក Antero Henrique ថា Real…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់ PSG លោក Antero Henrique ថា Real Madrid មិន​គួរ​ណា​និយាយ​ពី Neymar បែប​នេះ​សោះ ព្រោះ​វា​មិនល្អ​សម្រាប់ Ronaldo ។

លោក​មិន​ពេញចិត្ត​នឹង​សម្តី​របស់​ម្ចាស់​ក្លឹ​ប Real Madrid លោក Florentino Perez ដែល​លើក​ឡើង​កាលពី Ronaldo ឈ្នះ​ពាន Ballon d’Or ថា ៖ “Neymar អាច​នឹង​មានឱកាស​ច្រើន​ជាង​នេះ​ក្នុង​ការ​ឈ្នះ​ពាន ប្រសិនបើ​លេង​នៅ​ក្លឹ​ប Real Madrid ។​”

សម្តី​របស់​លោក Perez ថា ៖ “​ការ​ដែល​នៅ​ក្លឹ​ប Real Madrid អាច​នឹង​ធ្វើ​ឲ្យ​មានឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or ។ ក្លឹ​ប​របស់​យើង​នឹង​ផ្តល់​នូវ​អ្វី​គ្រប់​បែប​យ៉ាង​ដែល​អ្នក​ត្រូវការ​ក្នុង​ភាព​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ហើយ​គ្រប់​គ្នា​ក៏​ដឹង​ថា​ខ្ញុំ​ចង់​យក​គេ Neymar មក​ចូល​ក្រុម​ដែរ ។​”

ថ្នាក់ដឹកនាំ PSG ថា ការ​និយាយ​បែប​នេះ ហាក់បីដូចជា​បង្អាប់​ការ​ឈ្នះ​ពាន​របស់ Ronaldo អ​ញ្ចឹ​ង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ