ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo អាច​នឹង​មិន​បាន​ចូល​ប្រកួត​ជាមួយ Barca នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា Ronaldo កំពុង​តែ​មាន​របួស​នៅ​ស្មងជើង ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ចូលរួម​ការ​ហ្វឹកហាត់​ជា​លើក​ទី​ពីរ មុន​ពេល​ទៅ​ប្រកួត​ជាមួយនឹង Barcelona នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ។…

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា Ronaldo កំពុង​តែ​មាន​របួស​នៅ​ស្មងជើង ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ចូលរួម​ការ​ហ្វឹកហាត់​ជា​លើក​ទី​ពីរ មុន​ពេល​ទៅ​ប្រកួត​ជាមួយនឹង Barcelona នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ។

មានការ​ភ័យ​ខ្លាច​ថា Ronaldo អាច​នឹង​មិន​បាន​ចូលរួម​ប្រកួត​ជាមួយ Barcelona នា​ពេល​ខាង​មុខ ព្រោះតែ​រូបគេ​មិន​បាន​ចូល​ហ្វឹកហាត់​ពីរ​ដង​រួច​មក​ហើយ ។

សារ​ពី​ក្លឹ​ប Real Madrid បាន​សរសេរ​ថា ៖ “Cristiano Ronaldo ហ្វឹកហាត់​តែ​ម្នាក់ឯង​ដាច់​ពី​ក្រុម ខណៈ​ពេល​ដែល Luka ក៏​ដូច្នោះ​ដែរ ដោយ​រង់ចាំ​ឲ្យ​របួស​ជា​សិន ។​”

ទោះបីជា Real Madrid មិន​បាន​បញ្ជាក់​ពីរ​បួស​របស់ Ronaldo តែ​សាមីខ្លួន​ផ្ទាល់​បាន​ប្រាប់​ថា ខ្លួន​មាន​អាការ​ឈឺ​ជើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រកួត​ជាមួយនឹង Gremio ។ Ronaldo សង្ឃឹមថា នឹង​អាច​ជា​សះស្បើយ​មុន​ពេល​ជួបនឹង Barcelona ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ