ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជំនាញ​បាល់ទាត់​ប្រាប់​ពី​របៀប​ហ្វឹកហាត់​ឱ្យ​ក្លាយជា​អ្នកចាំទី​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកចាំទី​គឺជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​ក្រុម​ដែល​មាន​តួនាទី​ការពារ​មិន​ឱ្យ​គូប្រកួត​ទាត់​បាល់​ចូល​ទី​របស់​ខ្លួន ដែល​ក្នុង​ទ្រឹស្ដី​កីឡា​បាន​និយាយ​ថា​ «អ្នកចាំទី​គឺជា​អ្នក​សង្គ្រោះ​បាល់​ចុង​ក្រោយ​»​។ ដូច្នេះ​អ្នកចាំទី​ចាំបាច់​ត្រូវ​មាន​ភាព​រហ័ស​រហួន កាយសម្បទា​រឹង​មាំ​ល្អ និង​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់​យ៉ាង​ពិសេស​ទៀត​ផង ។ ទាំង​អស់នេះ​ជា​ការ​លើក​ឡើង​របស់​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកចាំទី​គឺជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​ក្រុម​ដែល​មាន​តួនាទី​ការពារ​មិន​ឱ្យ​គូប្រកួត​ទាត់​បាល់​ចូល​ទី​របស់​ខ្លួន ដែល​ក្នុង​ទ្រឹស្ដី​កីឡា​បាន​និយាយ​ថា​ «អ្នកចាំទី​គឺជា​អ្នក​សង្គ្រោះ​បាល់​ចុង​ក្រោយ​»​។ ដូច្នេះ​អ្នកចាំទី​ចាំបាច់​ត្រូវ​មាន​ភាព​រហ័ស​រហួន កាយសម្បទា​រឹង​មាំ​ល្អ និង​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់​យ៉ាង​ពិសេស​ទៀត​ផង ។

ទាំង​អស់នេះ​ជា​ការ​លើក​ឡើង​របស់​លោក ទេព ឡុ​ង​រចនា គ្រូបង្ហាត់​កីឡាបាល់ទាត់​ដ៏​មានបទពិសោធន៍​មួយ​រូប​នៅ​ក្នុង​ក្លិប​ក្រសួង​ការពារ​ជាតិ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

លោក ទេព ឡុ​ង​រចនា បាន​មាន​ប្រសាសន៍​បន្ត​ថា អ្នកចាំទី​មាន​តួនាទី​ការពារ​ឱ្យ​បាន​ដាច់ខាត​ពី​ការ​ទាត់​បាល់​បញ្ចូល​ទី​ពី​ក្រុម​ម្ខាង​ទៀត ដូច្នេះ​ទាមទារ​ការ​ហ្វឹកហាត់​ឱ្យ​រាង​កាយ​មាន​ភាព​រស់​រវើក​តាម​រយៈ​លោត​ផ្ដេកខ្លួន​ឆ្វេង​ស្ដាំ ដើម្បី​តាម​ចាប់​គ្រាប់​បាល់​តាម​ស្ថានភាព​ជាក់ស្ដែង និង​មាន​គ្រោះថ្នាក់​ច្រើន​ជាង​អ្នក​ទាត់ ។

លោក​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកចាំទី​ល្អ​ម្នាក់ កីឡាករ​រូប​នោះ​ត្រូវ​គោរព​វិន័យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ មិន​ត្រូវ​មានការ​ធ្វេសប្រហែស​នោះ​ទេ ។ ចំណុច​មួយទៀត អ្នកចាំទី​ត្រូវ​មាន​កម្លាំង​មិន​ថា​អ្នក​នោះ​ខ្ពស់​ឬ​ទាប​នោះ​ទេ ផ្នែក​កម្លាំង​គឺ​សំខាន់​ខ្លាំង​ណាស់ តែ​បើសិនជា​គាត់​មាន​កម្ពស់​ខ្ពស់​កាន់តែ​ល្អ​ថែម​ទៀត ។ កាលណា​យើង​មាន
កម្លាំង​ខ្លាំង យើង​អាច​លោត​បាន​ខ្ពស់ រត់​បាន​លឿន និង​សង្គ្រោះ​បាល់​បាន​ទាន់​​​ពេល​វេលា​មិនតែប៉ុណ្ណោះ​ត្រូវ​តែ​មាន​ភាព​ឈ្លាសវៃ​ជាង​អ្នក​ទាត់​ព្រោះ​ក្រុម​ទាំងមូល​ត្រូវ​ពឹង​ផ្អែក​លើ​អ្នកចាំទី​ពេល​ឈាន​ចូល​ដំណាក់កាល​ចុង​ក្រោយ បើ​អ្នកចាំទី​សង្គ្រោះ​បាល់​មិន​បាន​ទេ​នោះ​ពិតជា​ត្រូវ​គេ​ទាត់​ចូល​ទី​មិន​ខាន​ឡើយ​។

លោក សួង ភារ​ម្យ ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ហ្វឹកហាត់​ដល់​អ្នកចាំទី​បាន​លើក​ឡើង​ផង​ដែរ​ថា អ្នកចាំទី​មាន​ភារកិច្ច​សំខាន់​ជាង​អ្នក​ទាត់​បន្តិច​នៅ​ត្រង់​ថា ក្នុង​ចំណោម​សមា​ជិក​ក្នុង​ក្រុម​ទាំង​១១​នាក់ ត្រូវ​មានការ​ទទួលខុសត្រូវ​ខ្លាំង​ជាងគេ ដូច្នេះ​ការ​ហ្វឹកហាត់​របស់​គេ​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់ គួប​ផ្សំ​ជាមួយ​ភាព​អំណត់ ភ្នែក​រវាស​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។

ជាក់ស្ដែង កីឡាករ​ម្នាក់​មុន​នឹង​ទទួល​ការ​ជ្រើស​រើស​ធ្វើ​ជា​អ្នកចាំទី​ប្រចាំ​ក្រុម​ឬ​ក្លិប​ណា​មួយ​កីឡាករ​រូប​នោះ​ត្រូវ​មានបទពិសោធន៍​ច្រើន​ឆ្នាំ ហើយ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមត្ថភាព​កម្លាំង ភាព​រហ័សរហួន និង​វៃឆ្លាត​ពី​គ្រូ​បង្គោល ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ។

អ៊ុំ សេរី​រ័​ត្ន ដែល​ជា​អ្នកចាំទី​ឱ្យ​ក្រុម​ជម្រើសជាតិ​និង​ក្រុម​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា លោក​ពី​មុន​ក៏​ធ្លាប់​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ដែរ ប៉ុន្តែ​ដោយសារ​លោក​ស្រឡាញ់​ចូល​ចិត្ត​ធ្វើ​ជា​អ្នកចាំទី​ជាង គួប​ផ្សំ​ជាមួយ​ទេព​កោសល្យ​ពី​ធម្មជាតិ​ផង​នោះ ទើប​លោក​ហ្វឹកហាត់​ជំនាញ​មួយ​នេះ​រហូត​ទទួល​បាន​ឱកាស​ធ្វើ​ជា​អ្នកចាំទី​អាជីព​រហូត​មក​ទល់​ពេល​នេះ ។

លោក​ថា សព្វថ្ងៃ​លោក​ខិតខំ​ហ្វឹកហាត់​ខ្លាំង​ណាស់​ទៅ​តាម​លំ​ហាត់​ដែល​គ្រូ​ដាក់​ឱ្យ ហើយ​ការ​ហ្វឹកហាត់​នេះ​ទៀត​មិនមែន​ហ្វឹកហាត់​តែ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ​ត្រូវ​ហ្វឹកហាត់​បង្កើន​ផ្នែក​កម្លាំង​ទៀត​ផង​ធ្វើ​យ៉ាងណា​ឱ្យ​កាយសម្បទា​រឹង​មាំ​ទើប​អាច​ឈរជើង​ក្នុង​តំណែង​ជា​អ្នកចាំទី​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ