ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zinedine Zidane ហាម Real Madrid ដាច់ខាត​យក Neymar ចូល​ក្រុម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លឹ​ប​អធិរាជ​ស Real Madrid លោក Zinedine Zidane…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លឹ​ប​អធិរាជ​ស Real Madrid លោក Zinedine Zidane បាន​ជំទាស់​ដាច់ខាត​ចំពោះ​គ្រោងការ​នាំ Neymar ចេញពី PSG ចូល​ក្លឹ​ប​របស់​ខ្លួន ។ កន្លង​មក​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ការ​ចាប់អារម្មណ៍​របស់ Real Madrid ទៅ​លើ​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ពិភព​បាល់ទាត់ Neymar Jr. ។ តែ​ការ​ចាប់អារម្មណ៍​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​ការ​ជំទាស់​របស់​គ្រូបង្វឹក Real Madrid លោក Zinedine Zidane ។

លោក​ជឿជាក់​ថា ការ​នាំ Neymar ចូល​ក្រុម​មាន​តែ​នាំ​បញ្ហា​អាក្រក់​ដល់​កីឡាករ​ក្នុង​ក្រុម​នោះ​ទេ ។ ជា​ពិសេស​គឺ​ធ្វើ​ឲ្យ Ronaldo អន់ចិត្ត និង​កីឡាករ​ផ្សេង​ទៀត ដូច​ជា Gareth Bale និង Karim Benzema ក៏​ដូច្នោះ​ដែរ ។ Ronaldo និង Neymar សុទ្ធតែ​ជា​កីឡាករ​ខ្លាំង ។ គេ​អាច​នឹង​មិន​ត្រូវ​គ្នា​ប្រសិនបើ​ធ្វើ​ដូចនេះ ។ ម្យ៉ាងវិញទៀត ការ​យក Neymar មក Real Madrid អាច​ធ្វើ​ឲ្យ Messi កាន់តែ​ខឹង ព្រោះ Real Madrid គឺជា​គូប្រជែង​របស់ Barcelona ។ នេះ​មាន​តែ​ធ្វើ​ឲ្យ Barcelona កាន់តែ​ខឹង Real Madrid ថែម​មួយ​កម្រិត​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​គ្រាន់តែ Neymar ថតរូប​ជាមួយនឹង Ronaldo សោះ ក៏​ធ្វើ​ឲ្យ Messi អន់ចិត្ត​ផង​ដែរ ។ ចុះ​ទម្រាំ​តែ​មក​ចូល​ក្រុម​ជាមួយនឹង Ronaldo ទៀត?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ