ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដី​ហុយ​ខ្លាំង​កំពុង​រង​ផល​ប៉ះពាល់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​លេខ​១ ក្នុងភូមិ​ទី​១ និង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា ដោយសារ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​មុខ​ផ្ទះ​របស់​ពួក​គាត់​បាន​បង្ក​ជា​ដី​ហុយ ដែល​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដី…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​លេខ​១ ក្នុងភូមិ​ទី​១ និង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា ដោយសារ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​មុខ​ផ្ទះ​របស់​ពួក​គាត់​បាន​បង្ក​ជា​ដី​ហុយ ដែល​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដី និង​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ពួក​គាត់​មួយ​រយៈ​នេះ ជួប​ការ​លំបាក និង​ខ្លះ​ទៀត​មាន​ជំងឺ​ផ្សេង​ៗ ហេតុនេះ​ហើយ​ពួក​គាត់ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក្រុង​សូម​មាន​វិធានការ​ជួយ​ទប់ស្កាត់​ផល​ប៉ះពាល់​នេះ​ផង​។ ប្រជាពលរដ្ឋ​បាន​ដែល​រស់នៅ​តាម​ដងផ្លូវ​នោះ​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ រឿង​ដី​ហុយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី និង រថយន្ត​ដែល​បើក​លឿន​ៗ ធ្វើ​ឲ្យ​ដី​ហុយ​ពេញបន្ទុក ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ រហូត​ដល់​មាន​អ្នក​ឈឺ​ទៀត​ផង​។ សព្វ​ថ្ងៃនេះ​ដី​ហុយ​បាន​គ្របដណ្តប់​ផ្ទះសម្បែង ផលដំណាំ របស់​តាំង​លក់​មុខ​ផ្ទះ និង​អ្នក​ប្រកប​របរ​លក់​បបរ នំ​បញ្ចុក នៅ​ពេល​ព្រឹក​ក៏​ជួប​បញ្ហា​ដែរ​។

ដោយសារ​តែ​បញ្ហា​គ្មាន​ដំណោះស្រាយ​នេះ​ហើយ ទើប​ពួក​គាត់​តាម​ផ្ទះ បាន​យក​ឈើ ឬ​បង្គោល និង​ខ្លះ​មាន​ធុងសាំង នាំ​គ្នា​ដាក់​មុខ​ផ្ទះ ក្នុង​គោលបំណង​ឲ្យ​រថយន្ត​ទាំងនោះ​បង្អង់​ល្បឿន កាត់​បន្ថយ​ការ​ហុយ​ខ្លះ​ដែរ តែ​កន្លង​មក​ឃើញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​នាំ​គ្នា​មក​ប្រមូល​យក​របស់​ទាំងនោះ​ចេញ ហើយ​និយាយ​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ពួក​គាត់​គ្មាន​បំណង​ធ្វើ​ឲ្យ​ផ្លូវ​ក្លាយជា​គ្មាន​សណ្តាប់ធ្នាប់​ទេ តែ​នេះ​វា​ហុយ​ពេក គ្មាន​ជម្រើស ពេល​បាន​ដាក់​ឈើ និង​របស់​ជា​សញ្ញា​ឲ្យ​រថយន្ត​បន្ថយល្បឿន ឃើញ​ថា​បាន​ប្រសិទ្ធភាព​ខ្លះ​ដែរ គ្រាន់បើ​ជាង​មិន​ដាក់​សោះ ដែល​ធ្វើ​ឲ្យ​អ្នក​បើកឡាន​បើក​លឿន​ៗ យក​តែ​ឈ្នះ​ដៃ​។ ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង សូម​ជួយ​មាន​វិធានការ​ជួយ​ប្រជាពលរដ្ឋ​ផង ដោយ​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី ជួយ​បាញ់​ទឹក​លើ​ផ្លូវ​កុំ​ឲ្យ​ហុយ​ខ្លាំង​ពេក ព្រោះ​បើ​មិន​ដូច្នោះ​ទេ កូនចៅ​ប្រជាពលរដ្ឋ​នឹង​ឈឺ​អស់ហើយ​។

ជុំវិញ​បញ្ហា​នេះ លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី បាន​មាន​ប្រសាសន៍​ថា លោក​ទើប​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ហើយ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ​នេះ លោក​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដែរ ពិតជា​ឃើញ​ហុយ​ខ្លាំង​មែន ដែល​មិនមែន​តែ​រថយន្ត​ដឹក​ដី​ទេ រថយន្ត​អ្នក​រកស៊ី និង​រថយន្ត​ជិះ​ធម្មតា​នឹង​ក៏​បង្ក​ដី​ហុយ​ដែរ ព្រោះ​បើក​លឿន​ៗ​ពេក​។ បញ្ហា​នេះ​លោក​នឹង កោះ​ប្រជុំ​ពិភាក្សា​គ្នា រក​ដំណោះស្រាយ គួរ​ធ្វើ​បែប​ណា ទី​១-​ផ្សព្វផ្សាយ​កុំ​ឲ្យ​ពួក​គាត់​បើករថយន្ត​លឿន​ៗ​ពេក ទី​២-​នឹង​ស្នើ​សុំ​ក្រុមហ៊ុន​ដឹក​ដី ជួយ​បាញ់​ទឹក​លើ​ផ្លូវ​ផង​កុំ​ឲ្យ​ហុយ បើ​មិន​បាន​រាល់ថ្ងៃ​សុំ​មួ​យស​ប្តា​ហ៍​បាញ់​ទឹក ២-៣​ដង​ក៏​បាន​ដែរ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ហុយ​ខ្លាំង​ពេក នេះ​ជា​កាត​ដោះស្រាយ​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ