ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ស​ម្ពោ​ពស​មិ​ទ្ឋិ​ផល​នានា​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​១​មក​រា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​១​មក​រា ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ស​មិ​ទ្ឋិ​ផល​នានា​នៅ​ក្នុង​សាលា​ដែល​បាន​កសាង​នា​ពេល​កន្លង​មក​ដែល​ជា​អំណោយ​ពី​សម្បុរ​សជន…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​១​មក​រា ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ស​មិ​ទ្ឋិ​ផល​នានា​នៅ​ក្នុង​សាលា​ដែល​បាន​កសាង​នា​ពេល​កន្លង​មក​ដែល​ជា​អំណោយ​ពី​សម្បុរ​សជន និង​មាតាបិតា​សិស្ស​ដែល​បាន​ចូលរួម ។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកស្រី ចាន់ កញ្ញា អភិបាលរង​ក្រុង​កំពត លោក ស្រី​ថេ​ង សុ​ខន តំណាង​ចៅសង្កាត់​អណ្តូង​ខ្មែរ លោក ស្រី​តំណាង​អង្គការ KUCSS របស់​ក្រុមប្រឹក្សា​នៃ​សកល​វិទ្យាល័យ​កូរ៉េ​សំរាប់​សេវា​សង្គម និង​លោក​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​កំពត លោក ម៉ក់ ឆា​ឡែ​ន នាយក​សាលា​បឋម​សិក្សា​ហ៊ុន​សែន​១​មក​រា និង​មានការ​ចូលរួម​ពី​តំណាង​មាតាបិតា​សិស្ស​ដ៍​ច្រើន​កុះករ​ផង​ដែរ ។

លោក ម៉ក់ ឆា​ឡែ​ន នាយក​សាលា​បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​អំពី​ស​មិ​ទ្ឋិ​ផល​នានា​នៅ​ក្នុង​សាលា​ដែល​បាន​កែ​លំអរ និង​កសាង​ឡើង​វិញ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ដូច​ជា​ចាក់​ផ្លូវ​បេតុង​ក្នុង​បរិវេណ​សាលា​បាន​ប្រវែង​១១២​ម៉ែត្រ​នា​ឆ្នាំ​២០១៦ កន្លង​មក និង​ថ្មី​ៗ​នេះ​បាន​ចាក់​ដី​បន្ថែម​ក្នុង​ទីធ្លា​សាលា​ឲ្យ​បាន​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត​ដើម្បី​កុំ​ឲ្យ​ទឹក​លិច​ក្នុង​បរិវេណ​សាលា ។

ដោយ​លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ទីធ្លា​បរិវេណ​បឋម​សិក្សា​មួយ​នេះ​ដែល​កន្លង​មក​ឲ្យ​តែ​ឈាន​ចូល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​សាលា​បឋម​សិក្សា​ហ៊ុន​សែន​១​មក​រា នេះ​តែងតែ​ទទួល​រងកម្ម​ជាងគេ​ទាំងអស់​សំរាប់​សាលា​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​មួយ​នេះ ។

លោកនាយក​សាលា​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ឃើញ​ទីធ្លា​សាលា​ជួប​ការ​លំបាក​សំរាប់​ក្មួយ​ៗ​រត់​លេង​នៅ​ម៉ោង​សំរាក​ម្តង​ៗ​យើងខ្ញុំ​ជា​អ្នកគ្រប់គ្រង​សាលា​បាន​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង​-​សង្កាត់ និង​មាតាបិតា​សិស្ស​ដើម្បី​ឲ្យ​ចូលរួម​ចំណែក​កែ​លំអរ​ទីធ្លា​បរិវេណ​សាលា​ដ៏​កំសត់​មួយ​នេះ ។

ពេល​នោះ​ក៏​មាន​អាជ្ញាធរ​ភូមិ​សង្កាត់ និង​កា​រិ​ល័យ​អប់រំ​ក្រុង​កំពត​ផង​ដែរ​បាន​យកចិត្តទុកដាក់​សហការ​ល្អ​រហូត​ជួយ​អំពាវនាវ​ដល់​មាតាបិតា​សិស្ស​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​តាម​កំលាំង​សទ្ធា​ជា​បន្តបន្ទាប់​មករ​ហូត​សាលា​បាន​ចាក់​ដី​បន្ថែម​ក្នុង​ទីធ្លា​សាលា និង​ចាក់​បេតុង​បន្ថែម​ទៀត​នៅ​ក្នុង​ទីធ្លា​សាលា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ