ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​បងប្អូន​ណា​បាត់​ម៉ូតូ​ទៅ​ពិនិត្យ​រក​ទាំងអស់​គ្នា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ថា​បន្ទាប់​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ថា​បន្ទាប់​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី ឃាត់​បាន​ម៉ូតូ​ជា​ផល​ចោរកម្ម​ចំនួន​៨​គ្រឿង ប៉ុន្តែ​ពុំ​បាន​លំអិត​ពី​ម៉ាក​ម៉ូតូ​នោះ​ទេ​កាលពី​ថ្ងៃ​ទី​១៦​និង​១៧ ខែធ្នូ ឆ្នាំ​២០១៧ និង​បាន​ប្រកាស​រក​ម្ចាស់​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ។


ក្នុង​នោះ​ឃើញ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មក​ពី​តាម​បណ្តា​ខេត្ត​រាជធានី​ចំនួន​បី​នាក់​មក​ទទួលយក​ម៉ូតូ​វិញ​ចំនួន​បី​គ្រឿង​ដោយ​កាន់​សំណុំ​ឯកសារ​របស់​ម៉ូតូ​ដែល​បាត់​នោះ​មក​ផ្ទៀងផ្ទាត់ និង​ម៉ូតូ​ដែល​សមត្ថកិច្ច​បាន​រឹបអូស​ពី​ជនល្មើស​មក​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​មក​ទទួល​វិញ​នោះ ។


ក្នុង​សេចក្តី​រាយ​ការ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ដែល​បាន​មក​ទទួលយក​ម៉ូតូ​វិញ​ពី ស្នងការ​ខេត្តកំពត​ចំនួន​បី​នាក់​នូវ​ម៉ូតូ​ចំនួន​បី​គ្រឿង និង​នៅ​សល់​ម៉ូតូ​ចំនួន​៥​គ្រឿង​ទៀត​កំពុង​ស្វែងរក​ម្ចាស់ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​រាជធានី​ណា​មាន​បាត់​ម៉ូតូ​ដោយ​លួច ឬ​ដោយ​ប្រការ​ណាមួយ​សូម​កាន់​ឯកសារ​មក​ទំនាក់ទំនង​នៅ​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បើ​ផ្ទៀងផ្ទាត់​ទៅ​ឃើញ​ថា ពិតជា​ត្រឹមត្រូវ​សមត្ថកិច្ច និង​ប្រគល់​ជូន​បងប្អូន​វិញ​ម៉ូតូ​នៅ​សល់​ចំនួន​៥​គ្រឿង​ទៀត​មិន​ទាន់​មាន​ម្ចាស់​មក​ទំនាក់ទំនង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ