ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​សំយាប​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​មួយ​ចំនួន​ចេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជ​ការ​ឯកភាព​ខណ្ឌចំការមន ចុះ​ធ្វើ​សណ្តាប់ធ្នាប់​សាធារណៈ និង រុះរើ​សំយាប​តូប​ជា​ច្រើន​នៅ​តាម​ផ្លូវ​លេខ​២៧១ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជ​ការ​ឯកភាព​ខណ្ឌចំការមន ចុះ​ធ្វើ​សណ្តាប់ធ្នាប់​សាធារណៈ និង រុះរើ​សំយាប​តូប​ជា​ច្រើន​នៅ​តាម​ផ្លូវ​លេខ​២៧១ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក​ព្រុំ សំខាន់ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ និង​ធ្វើការ​រុះរើ​សំយាប​តូប និង​ផ្ទះ​លក់ដូរ​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ម្តុំ​ទល់មុខ​វត្ត​សន្សំ​កុសល​ផង​ដែរ​នោះ​។

លោក​ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធា​ណៈ​នៅ​តាម​ដងផ្លូវ និង​រំដោះ​ចិញ្ចើម​ផ្លូវ​អំពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះ ។ កម្លាំង​របស់​លោក​ធ្វើការ​ចុះ​ណែនាំ និង​ធ្វើការ​រុះរើ​នូវ​សំយាប ឬ​តូប​លក់ដូរ​មួយ​ចំនួន​ដែល​ពួក​គាត់​បាន​យក​ធ្វើ​ជា​អាជីវកម្ម​អស់​រយៈពេល​ជា​យូរ មក​ហើយ ។

ការ​ចុះ​ប្រតិបត្តិការ​នេះ​លោក​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ធ្វើការ​រុះរើ​នូវ​សំយាប ដូច​ជា​តូប មួយ​ចំនួន​ដែល​ពួក​គាត់​គ្មាន​លទ្ធភាព​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ផង​ដែរ តែបើ​អាច លោក​នឹង​ទុក​ឲ្យ​រយៈពេល​ពី​៣​ថ្ងៃ ទៅ​១​ស​ប្តា​ហ៍ ដើម្បី​ធ្វើការ​រើ​ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ដឹកនាំ​ចុះ​មក​ធ្វើការ​រុះរើ​ម្តងទៀត​មិន​ខាន ។

គួរ​បញ្ជាក់​ថា តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ម្តុំ​មុខ​វត្ត​សន្សំ​កុសល និង​បឹង​ទំពុន​នេះ​តែង​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​ចិញ្ចើម​ផ្លូវ​ទៅ​ធ្វើ​ជី​អាជីវកម្ម ហើយ​នៅ​ពេល​នេះ​ដែរ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មាន​ផែនការ និង​ធ្វើ​ឲ្យ​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ