ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រាម និង​សុវត្ថិភាព​ទៅ​ដើរ​លេង​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ខាង​មុន​នេះ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ពិធីបុណ្យ​សមុទ្រ និង​ការពារ​សុវត្ថិភាព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន…

ខេត្ត​កែប ៖ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ពិធីបុណ្យ​សមុទ្រ និង​ការពារ​សុវត្ថិភាព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៅ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ចរិយា​វង្ស នា​ពេល​ខាង​មុខ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ​អ៊ី​ង សំ​អុល ស្នងការ​នគរបាល​ខេត្ត​កែប បាន​ធ្វើការ​ផ្សព្វផ្សាយ​គោលការណ៍​សំខាន់​ៗ​ចំនួន​៧​ចំណុច​សម្រាប់​អនុវត្ត​ក្នុង​គោលបំណង​បញ្ចៀស​នូវ​ហេតុការណ៍​កើតឡើង​ជាយថាហេតុ​ផ្សេង​ៗ ។

លោកស្នងការ​ក៏​បាន​ជម្រុញ​ដល់​សាធារណជន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​អនុវត្ត​តាម​ការ​ផ្សព្វផ្សាយ​ដូច​ខាងក្រោយ​ទី​១-​អាជ្ញាធរ​នឹង​បិទផ្លូវ​ជាតិ​លេខ​៣៣A ចាប់ពី​ចំណុច​មុខ​សាលាខេត្ត​កែប រហូត​ទៅ​ដល់​ឆ្នេរ​ហែល​ទឹក ដោយ​ការ​បិទ​ចរាចរណ៍​នេះ​នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​ឲ្យ​បងប្អូន​ជា​អ្នកដំណើរ​ដែល​ត្រូវ​ឆ្លងកាត់​នេះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ដោយ​មាន​កងកម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ជា​អ្នក​បង្ហាញផ្លូវ ។ ទី​២- សាធារណជន និង​ភ្ញៀវ​ដែល​មក​លេង​បុណ្យ​សមុទ្រ​នេះ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ម្ចាស់​ការ​លើ​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន ទាំង​មធ្យោបាយ​ផ្ទាល់ខ្លួន ក៏​ដូច​ជា​គ្រឿងអលង្ការ​ជាដើម ជម្រើស​ដ៏​ល្អ​គួរ​ផ្ញើ​មធ្យោបាយ​ទាំងនោះ​នៅ​កន្លែង​ដាក់​បញ្ញើរ​ទើប​ប្រសើរ​ធ្វើ​បែប​នេះ​យើង​ជៀសវាង​ការ​បាត់បង់​ទ្រព្យសម្បតិ្ត​មាន​តម្លៃ​ផ្សេង​ៗ ។

ទី​៣- លោក​ស្នើ​សុំ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​តូច​ៗ​ដែល​មក​តាម​ជាមួយ ដើម្បី​ជៀសវាង​ការ​វង្វេង​ព្រោះ ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​មាន​មនុស្ស​ច្រើន ហើយ​បើ​មាន​ករណី​វង្វេង​សូម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ប្រកាស​រក និង​ជម្រើស​ដ៏​ល្អ​គួរ​សរសេរ​លេខ​ទូរស័ព្ទ​ដាក់​តាម​ហោប៉ៅ​កូន​របស់​ខ្លួន ។ ទី​៤-​សុំ​ឲ្យ​ប្រុង​ប្រយ័ត្ន និង​បង្កា​អគ្គិភ័យ​មុន​ពេល​ចេញពីផ្ទះ​សូម​ពិនិត្យ​មើល​ភ្លើងទៀន ភ្លើង​ធូប ឬ​ចរន្តអគ្គិសនី បើ​អាច​បិទ​បា​រ៉ែត​កាន់តែ​ល្អ ហើយ​ត្រូវ​បិទ​បង្អួត ចាក់សោរ​ទ្វារផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ ។ ចំពោះ​អាជីវករ​ក្នុង​តំបន់ ពិសេស​ចំណុច​ផ្សារ​ក្តាម​សូម​បង្កា​ប្រុង​ប្រយ័ត្ន​ខ្ពស់​រាល់​ការ​ប្រើ​ហ្កា​ស​ចំអិន​អាហារ គួរ​បង្កា​បំពង់​សម្រាប់​ពន្លត់អគ្គីភ័យ​របស់​ខ្លួន​ជា​ប្រចាំ ។ ទី​៥-​លោក​ស្នើ​សុំ​កុំ​ឲ្យ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ ដែល​គណកម្មការ​អន្តរក្រសួង និង​សមត្ថកិច្ច​បាន​ហាមឃាត់ និង​ច្បាប់​ហាមប្រាម ដូច​ជា​ការ​ប្រើ​ឯកសណ្ឋាន​ខុសច្បាប់ រួម​មាន ឯកសណ្ឋាន​ប៉ូលិស​កង​ខេមរភូមិន្ទ កង​រាជ​អា​វុ​ហត្ថ​ជាដើម ។ ក្នុង​ពិធី​នេះ​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ដាវ កាំបិត ខ្នោះដៃ ស្នាប់ដៃ ដែល​សុទ្ធ​សឹង​ជា​ឧបករណ៍​ល្មើសច្បាប់ ។ ក្រៅពី​នោះ​បើ​ពុំ​មានការ​ចាំបាច់ គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ផាវ និង​កាំជ្រួច​ឡើយ ។

ទី​៦-​ស្នើ​សុំ​កុំ​ឲ្យ​មានការ​បង្ហោះ​ដ្រូ​ន (Drone) ដោយ​ការ​ប្រើ​ដ្រូ​ន​នៅ​ទីនោះ​មាន​តែ​អ្នក​យក​ព័ត៌មាន ទូរទស្សន៍​ក្នុង​អង្គភាព​ណាមួយ ដែល​បាន​ស្នើ​សុំ​ពី​គណកម្មការ អន្តរក្រសួង​រួច​ហើយ ។ ទី​៧-​សាធារណជន ពិសេស​ភ្ញៀវ​ដែល​មក​លេង​នៅ​ទី​នេះ ត្រូវ​ស្វែង​យល់​ពី​លេខ​ទូរស័ព្ទ​របស់​កម្លាំង​សមត្ថកិច្ច ព្រោះ​ពេល​នេះ​សមត្ថកិច្ច​យើង​ក៏​បាន​ផលិត​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ជា​ច្រើន​ខ្សែ​ផង​ដែរ ។ តាម​រយៈ​នេះ​បើ​សាធារណជន​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ សូម​ផ្តល់​ដំណឹង​ជូន​សមត្ថកិច្ច​ដែល​មាន​គ្រប់កន្លែង​នៅ​ទីនោះ ដើម្បី​ចាត់ការ​ទាន់​ពេលវេលា ។

សូម​ជម្រាប​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប​នឹង​ត្រូវធ្វើ​ឡើង​តាម​ការ​កំណត់​នៅ​ថ្ងៃ​ទី​២២,២៣,២៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​មានការ​ប្រគុំ​តន្ត្រី​គ្រប់​ប្រភេទ ទាំង​បុរាណ ទាំង​សម័យ ដែល​មានការ​ចូលរួម​សំដែង​ពី​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ប្រកួត​កីឡា លើ​ឆ្នេរ​ខ្សាច់ លើ​ទឹក​និង​លើ​អាកាស​ផង​ដែរ ។ ដោយឡែក​ស្តង់​ដែល​យក​មក​បង្ហាញ​ផលិតផល​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​មាន​ចំនួន​៥២០​ស្តង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ