ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងលម្អិត នៅ​ខណៈ​ពេល​នេះ​មាន​អគ្គិភ័យ​មួយ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ខណៈ​ពេល​នេះ​មាន​អគ្គិភ័យ​មួយ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​ផ្សា​រកំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ជាបឋម​ថា ផ្ទះ​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​នេះ​មាន​ចំនួន​២​ខ្នង…

រាជធានី​ភ្នំពេញ ៖ នៅ​ខណៈ​ពេល​នេះ​មាន​អគ្គិភ័យ​មួយ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​ផ្សា​រកំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ជាបឋម​ថា ផ្ទះ​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​នេះ​មាន​ចំនួន​២​ខ្នង ទី​១​គឺ​ឈើ​លើ​ថ្ម​ក្រោម ទទឹង​៦​ម៉ែត្រ គុណ​នឹង បណ្តោយ​៧​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ផ​ន មឿ​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​អ្នកលក់​បង្អែម និង​មួយ​ខ្នង​ទៀត​ជា​ផ្ទះ​តៀម​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​ដូច​គ្នា មាន​ម្ចាស់​ឈ្មោះ​តុ​ប ចា​ន្នី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ដាក់​ដាំបាយ​ចោល បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​ទាំងស្រុង ។ ហើយ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១០​គ្រឿង​ទើប​ពន្លត់​ទាំងស្រុង មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ផ្ទះ​អ្នក​ដទៃ ៕

បញ្ជាក់ រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​ពេល​នេះ​មាន​អគ្គិភ័យ​មួយ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​ផ្សា​រកំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​តាម​ប្រភព​បាន​ឲ្យ​ដឹង​ជាបឋម​ថា ផ្ទះ​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​នេះ គឺ​ឈើ​លើ​ថ្ម​ក្រោម ជា​ផ្ទះ​អ្នក​បង្អែម ផ្នែក​ខាងលើ​ជា​ផ្ទះ​ជួល និង​ខាងក្រោម​គាត់​រស់នៅ​ខ្លួនឯង ដែល​ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជិត​ដប់​គ្រឿង​បាញ់​ពន្លត់ តែ​ជា​អកុសល​អគ្គិភ័យ​ត្រូវ​បាន​លេប​ត្របាក់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ