ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន និង​គាស់​ផ្ទះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៤​នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ឃាត់ខ្លួន​តាម​ការ​ចង្អុលបង្ហាញ​របស់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​១០ និង​៣០​នាទី​នៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ដែល​ត្រ​រូ​វ​ឃាត់ខ្លួន​រួម​មាន​៖ ទី​១.​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៤​នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ឃាត់ខ្លួន​តាម​ការ​ចង្អុលបង្ហាញ​របស់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​១០ និង​៣០​នាទី​នៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ដែល​ត្រ​រូ​វ​ឃាត់ខ្លួន​រួម​មាន​៖ ទី​១.​ឈ្មោះ ភួង គឹ​ម​លី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ទី​២.​ឈ្មោះ ណេ​ន សីហា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៣.​ឈ្មោះ អាន ម៉េ​ង​សេង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​៤.​ឈ្មោះ ភួង ពង់​ហេង អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​ឃាត់ខ្លួន​ក្រុម​ខាងលើ មាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សែន​សុខ​ទី​១ បានឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភួង គឹ​ម​លី បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ភូមិ​សែន​សុខ​១ ក៏​ស្រែក​ចោរ​ៗ ហើយ​ជន​ខាងលើ​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​នៅ​ក្នុ​មូលដ្ឋាន​សង្កាត់​ឃ្មួ​ញ​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជន​នោះ​បាន​សារ​ភ​ភាព​ថា កន្លង​មក​ពួក​គេ​ធ្លាប់​គាស់​ផ្ទះ​ជា​ច្រើន​លើក​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ