ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តូច​សោះ​ចិត្តខ្លាំង​ហ៊ាន​សម្លា.ប់​ខ្លួន ព្រោះតែ​តាម​គេ​មិន​ទាន់

6 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ បាន​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​សម្លាប់​ខ្លួន ព្រោះតែ​រៀន​ធ្លាក់​ច្រើន​មុខ​ពេក​នៅ​សាលា​។ ក្មេង​ស្រី​រៀន​ថ្នាក់​ទី​បួន នៅ​សាលា…

ចិន​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ បាន​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​សម្លាប់​ខ្លួន ព្រោះតែ​រៀន​ធ្លាក់​ច្រើន​មុខ​ពេក​នៅ​សាលា​។

ក្មេង​ស្រី​រៀន​ថ្នាក់​ទី​បួន នៅ​សាលា Fengxian បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន​នៅផ្ទះ​ក្នុង​ទីក្រុង Xuzhou ខេត្ត Jiangsu ប្រទេស​ចិន​។ មុន​នឹង​ស្លាប់ នាង​បាន​សរសេរ​សំបុត្រ និង​ថត​វី​ដេ​អូ​រយៈពេល​៣​នាទី ទុកជា​ពាក្យ​ចុង​ក្រោយ​មុន​នឹង​ចាកចេញ​។

ក្នុង​សំបុត្រ​នោះ នាង​សរសេរ​ថា​៖ «​ម៉ាក់​ប៉ា ខ្ញុំ​នឹង​ចាកចេញ​ហើយ​។ ខ្ញុំ​ចង់​ប្រាប់​ពួក​លោក​​ថា ខ្ញុំ​ពិតជា​សុំ​ទោស​ណាស់ ដែល​ធ្វើ​ដូចនេះ​។ ខ្ញុំ​ចង់ទៅ​ឋានសួគ៌ ហើយ​លា​អ្នក​ទាំងអស់​គ្នា​។ ពេល​ដល់​ខួបកំណើត​ខ្ញុំ សូមកុំ​ភ្លេច​ដាក់​នំ​ខេ​ក​នៅ​មុខ​ផ្នូរ​ខ្ញុំ​ផង​។ អរគុណ​ដល់​អ្នក​ទាំង​ពីរ ដែល​បាន​មើលថែ​ខ្ញុំ​ជា​រៀង​រហូត​មក​។ ម៉ាក់​ប៉ា​វាយ​ខ្ញុំ ព្រោះតែ​ចង់​ឲ្យ​ខ្ញុំ​រៀន​ចេះ​។ តែ​ខ្ញុំ​សុំ​ទៅ​មើលថែ​អ្នក​ទាំង​ពីរ​នៅ​ឋានសួគ៌​សិន​ហើយ​។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​កើតទុក្ខ​ទេ​។ តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​»​។

Liu Wei ដែល​ជា​ម្តាយ​របស់​ក្មេង​ស្រី​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​របស់​គាត់​ពិតជា​ធ្លាក់​ការ​ប្រលង​ជា​ច្រើន​មុខ​វិជ្ជា​មែន ដល់​ថ្នាក់​គ្រូ​មិន​ឲ្យ​ប្រលង​ទៀត ព្រោះ​ខ្លាច​ទាញ​ពិន្ទុសរុប​ក្នុង​ថ្នាក់ទាប​។ នេះ​ពិតជា​សម្ពាធ​សម្រាប់​ក្មេង​មែនទែន​។

គួរ​បញ្ជាក់​ថា ការ​រៀនសូត្រ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​។ តែ​វា​មិនមែន​មាន​ន័យ​ថា រៀន​មិន​ចេះ ធ្វើ​ឲ្យ​ជីវិត​អស់ន័យ​ឯណា​។ ការ​បញ្ចប់ជីវិត​ព្រោះតែ​រឿង​នេះ មិនមែន​ជា​អ្វី​ដែល​គួរ​ធ្វើ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ