ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជា​ការ​​យោធា​​ខេត្ត​ព្រះ​វិហារ​ផ្តល់​​​អំណោយ​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេជោ​

11 ឆ្នាំ មុន

​ខេត្ត​ព្រះវិហារ​ ៖ ព្រឹក​​ថ្ងៃទី​១៥ វិច្ឆិកា ២០១២ ​នេះ​លោក​ឧត្តម​សេនីយ៍​​ត្រី ​សោម បុប្ផារ័ត្ន ​មេ​បញ្ជា​ការ​​តំបន់​​ប្រតិ​បត្តិ​ការ​សឹក​រងខេត្ត​បាន​​នាំ​យក​​អំណោយ​​ជា​ថវិកា​ចំនួន​១​លាន​រៀល ទៅផ្តល់​​​ជូន​វរ​​និស្សិត​​សម្តេច​តេជោ​ ហ៊ុន សែន ​ចុះវាស់​វែង​ដីធ្លី​កំពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​១៦ មករា ក្រុង​ព្រះវិហារ ដែល​មាន​អាការ​​ជំងឺ​​គ្រុន​ចាញ់​បីថ្ងៃមក​ហើយ ហើយ​ត្រូវបាន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​​​កាលពីរសៀល​ថ្ងៃទី​​១៤ វិច្ឆិកា ២០១២។

​វរ​និស្សិត​​ដែល​កំពុង​សម្រាក​ព្យា​បាល​​​ជំងឺ​នេះ​ឈ្មោះ​ថុល ម៉ន ​ភេទប្រុស អាយុ​​២៦​ឆ្នាំ រស់​នៅ​​ខេត្ត​​ស្វាយរៀង ​បច្ចុប្បន្ន​ជា​និស្សិត​​ចុះវាស់​វែង​ដីធ្លី​ក្នុង​ក្រុម​​ទី​១៨ ​ប្រចាំ​ការ​ស្រុក​ឆែប ​ខេត្តព្រះវិហារ ។ នៅ​ក្នុង​ឱកាស​​​នោះ​លោក​ឧត្តម​​សេនីយ៍​ត្រី​ សោម បុប្ផារ័ត្ន ជំនួស​មុខ​ឱ្យ​នាយ​​ទាហាន​​ ពល​ទាហាន​ ទាំង​អស់​​ក្នុង​​តំបន់​សឹក​រង​ខេត្ត​បាន​ផ្តាំ​​​ផ្ញើ​​ការ​សួរសុខទុក្ខ​​ដល់​វរ​​និស្សិត​ សូម​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ ដើម្បី​វិល​ត្រឡប់​ទៅ​បំពេញ​ភារៈជា​ប្រវត្តិ​សាស្ត្រ​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​៕