ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធាត់​តើ​គួរ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ទេ?

6 ឆ្នាំ មុន

តើ​ថ្នាំ​សម្រក​ទម្ងន់​ពិតជា​មាន​ប្រសិទ្ធភាព​មែនឬ? នៅ​ពេល​ដែល​អ្នក​បន្ថយ​ការ​ញ៉ាំ និង​គួប​ផ្សំ​ជាមួយនឹង​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​, ថ្នាំ​សម្រក​ទម្ងន់​អាច​ជួយ​អ្នក​ដែល​ធាត់​ឲ្យ​ប្រែ​ក្លាយជា​ស្រក​ទម្ងន់​ពិតមែន ។ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​អាច​មិន​មាន​អារម្មណ៍​ឃ្លាន ឬ​ពួក​គេ​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​មួយ​តិច​ក៏​ដោយ ។ តើ​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​អ្វី​ដែល​មាន​លក់​នោះ? ថ្នាំ​សម្រក​ទម្ងន់​រួម​មាន…

តើ​ថ្នាំ​សម្រក​ទម្ងន់​ពិតជា​មាន​ប្រសិទ្ធភាព​មែនឬ?

នៅ​ពេល​ដែល​អ្នក​បន្ថយ​ការ​ញ៉ាំ និង​គួប​ផ្សំ​ជាមួយនឹង​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​, ថ្នាំ​សម្រក​ទម្ងន់​អាច​ជួយ​អ្នក​ដែល​ធាត់​ឲ្យ​ប្រែ​ក្លាយជា​ស្រក​ទម្ងន់​ពិតមែន ។ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​អាច​មិន​មាន​អារម្មណ៍​ឃ្លាន ឬ​ពួក​គេ​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​មួយ​តិច​ក៏​ដោយ ។

តើ​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​អ្វី​ដែល​មាន​លក់​នោះ?
ថ្នាំ​សម្រក​ទម្ងន់​រួម​មាន diethylpropion, benzphetamine, phendimetrazine, phentermine, mazindol, sibutramine និង​orlistat Orlistat មាន​ប្រសិទ្ធភាព​ដោយ​រក្សាខ្លួន​របស់​អ្នក​ពី​ការ​កម្ទេច​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដែល​អ្នក​ញ៉ាំ ។ ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​ដទៃ​ទៀត​ត្រូវ​បាន​គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធភាព​ដោយ​បន្ថយ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ ។

ទោះបីជា​ថ្នាំ​បន្ថែម​សម្រាប់​ការ​សម្រក​ទម្ងន់​នេះ​ផ្សំ​ពី ephedra, ephedrine ឬ​កាហ្វេ​អ៊ី​ន​ដែល​អាច​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​ដោយ តែ​វា​មិន​ត្រូវ​បាន​គេ​ដឹង​ថា​តើ​ថ្នាំ​ទាំង​នេះ​​មាន​សុវត្ថិភាព ឬ​យ៉ាងណា​នោះ​ទេ ។ វា​ជា​រឿង​សំខាន់​ដើម្បី​និយាយ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ប្រសិនបើ​អ្នក​កំពុង​តែ​ពិចារណា​លេបថ្នាំ​សម្រក​ទម្ងន់ ឬ​ប្រសិនបើ​អ្នក​បាន​លេប​វា​រួចរាល់​ហើយ​នោះ​។

តើ​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​វេជ្ជបញ្ជា​ត្រូវ​បាន​គេ​ប្រើប្រាស់​ទៅ​លើ​អ្នក​ដែល​លើស​ទម្ងន់​បន្តិច​មែន​ទេ?
ទេ ! ថ្នាំ​សម្រក​ទម្ងន់​គឺ​សម្រាប់​តែ​លើ​អ្នក​ដែល​ធាត់​ខ្លាំង​ប៉ុណ្ណោះ ។ ភាគច្រើន​នៃ​ថ្នាំ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ទៅ​លើ​អ្នក​ដែល​មាន​លើស​ទម្ងន់​២០% ឬ​លើស​ពី​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​គឺជា​រង្វាស់​មួយ​នៃ​ទម្ងន់ និង​កម្ពស់​របស់​អ្នក ។ គ្រូពេទ្យ​អាច​ប្រាប់​អ្នក​ថា​តើ​ថ្នាំ​សម្រក​ទម្ងន់​នេះ​អាច​មាន​សារ​ប្រយោជន៍​សម្រាប់​អ្នក ឬ​យ៉ាងណា ។

តើ​មាន​ផល​ប៉ះពាល់​អ្វី​ទេពី​ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​នេះ?
ប្រាកដ​ណាស់ មាន​ផល​ប៉ះពាល់​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ថ្នាំ​សម្រក​ទម្ងន់​នេះ ។ ផល​ប៉ះពាល់​ជា​ទូទៅ​អាច​រួម​មាន​៖

-​តក់ស្លុត ឆាប់​ខឹង ឈឺក្បាល ស្ងួត​មាត់ ចង្អោរ ទល់លាមក ឈឺពោះ រាក ។
-​បញ្ហា​នៃ​ការ​គេង​(​ដូច​ជា​គេង​មិន​លក់ និង​យល់សប្តិ​ច្រើន​) ។

Orlistat អាច​បណ្តាល​ឲ្យ​ផោម​ញឹក ឬ​មិន​អាច​គ្រប់គ្រង​ចលនា​នៃ​ការ​បត់ជើង​បាន រាក និង​លាមក អន្ធិល​ៗ ។ បរិមាណ​ដ៏​តិច​នៃ Orlistat ដែល​អាច​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​គឺ​អាច​ធ្វើ​ទៅ​បាន ។ ក្នុង​ខែឧសភា ឆ្នាំ​២០១០ សមាគម​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កបាន​ផ្សាយ​ការ​ព្រមាន​ថ្មី​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ទោះ​មាន​វេជ្ជបញ្ជា ឬ​គ្មាន​ក្តី​នៃ​ថ្នាំ​Orlistat នេះ ។ ក្នុង​ករណី​កម្រ Orlistat អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ថ្លើម​ធ្ងន់​ទៀត​ផង ។ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ភ្លាម​ៗ ប្រសិនបើ​អ្នក​បាន​ប្រើ Orlistat ហើយ​សម្គាល់​ឃើញ​ថា​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​៖

-​រមាស់​ស្បែក ភ្នែក ឬ​ស្បែក​លឿង ទឹកនោម​ប្រែ​ក្លាយជា​ល្អក់ លាមក​ស្លេក បាត់បង់​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ និង​ឈឺពោះ ។

ជួនកាល​ថ្នាំ​សម្រក​ទម្ងន់​ដទៃ​ទៀត​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់​ផង​ដែរ ដូច​ជា លើស​ឈាម​​ជាដើម ។ គ្រូពេទ្យ​អាច​ប្រាប់​អ្នក​បន្ថែម​អំពី​ផល​ប៉ះពាល់​នេះ ។

តើ​អាច​ជៀសវាង​ការ​ឡើង​ទម្ងន់​នេះ​យ៉ាងដូចម្តេច នៅ​ពេល​ដែល​ខ្ញុំ​ឈប់​ការ​ប្រើប្រាស់​ថ្នាំ​នោះ?
មិន​មានការ​ព្យាបាល​ដែល​ស្រួល​សម្រាប់​ការ​ឡើង​ទម្ងន់​ទេ ។ ថ្នាំ​សម្រក​ទម្ងន់​អាច​ជួយ​អ្នក​ពី​ជំហាន​ដំបូង ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឈប់​ប្រើ​វា ទម្ងន់​ដែល​បាត់បង់​អាច​នឹង​មាន​ត្រឡប់​មក​វិញ ។ ដើម្បី​រក្សា​កុំ​ឲ្យ​ឡើង​ទម្ងន់ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ។ អ្នក​ត្រូវ​តែ​បន្ត​ទម្លាប់​របៀប​នេះ​រហូត​ទោះបីជា​អ្នក​ឈប់​ប្រើ​ថ្នាំ​ក៏​ដោយ ។ សូម​ចាំ​ថា​ការ​សម្រក​ទម្ងន់ និង​ការ​រក្សា​វា​ឲ្យ​នៅ​របៀប​នេះ​គឺជា​សកម្មភាព​មួយ​យូរអង្វែង ។

តើ​ចាំបាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នេះ​មែន​ទេ​ដើម្បី​សម្រក​ទម្ងន់?
ទេ ! ប្រសិនបើ​អ្នក​សម្រេច​ថា​ថ្នាំ​សម្រក​ទម្ងន់​មិន​សក្តិ​សម​សម្រាប់​អ្នក​, អ្នក​អាច​នៅ​តែ​ទៅ​ដល់​ការ​សម្រក​ទម្ងន់​នេះ ។ វា​ជា​រឿង​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​រីក​ចម្រើន​នៃ​ទម្លាប់​នៃ​ការ​ញ៉ាំ​ប៉ុន្តែ​សូមកុំ​រំពឹង​ទុក​ទៅ​នឹង​ការ​ប្រែប្រួល​អ្វី​នៅ​កណ្តាលអធ្រាត្រ​ឲ្យ​សោះ ។ សូម​ចាប់ផ្តើម​ដោយ​គ្រប់គ្រង​ខ្លួន​អ្នក​ទៅ​នឹង​ការ​ញ៉ាំ​ដោយ​មិន​ធ្វើ​អ្វី​ផ្សេង​ក្នុងអំឡុងពេល​តែ​មួយ ។ ឧទាហរណ៍​សូមកុំ​ញ៉ាំ​ស្រប​ពេល​ដែល​អ្នក​មើល​ទូរទស្សន៍ ។ គឺ​ផ្តោត​តែ​ទៅ​លើ​ការ​ញ៉ាំ​បាន​ហើយ ។ សូម​ញ៉ាំ​វា យឺត​ៗ ។

បន្ទាប់​មក សូម​ផ្លាស់​ប្តូរ​នូវ​អ្វី និង​បរិមាណ​ដែល​អ្នក​ញ៉ាំ ។ គ្រូពេទ្យ​អាច​ជួយ​អ្នក​បង្កើត​នូវ​គម្រោង​នៃ​អាហារ​ដែល​មាន​កាឡូរី​ទាប​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់ ។

វា​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​ក្លាយជា​សកម្ម​នោះ ។ គោលដៅ​ដ៏​ល្អ​សម្រាប់​មនុស្ស​គឺ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​ណាស់​៣០​នាទី ,៤​ទៅ​៦​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ លំ​ហាត់​ប្រាណ​​ទៀងទាត់​ជួយ​អ្នក​ឲ្យ​ដុត​កាឡូរី​បាន​លឿន​, ទោះបីជា​អ្នក​នៅ​អង្គុយ​មួយ​កន្លែង​ក៏​ដោយ ។ លំ​ហាត់ប្រាណ​ក៏​ជួយ​ដុត​ខ្លាញ់ និង​ធ្វើ​ឲ្យ​សាច់ដុំ​រឹង​មាំ​ផង​ដែរ ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​បង្កើន​ចង្វាក់បេះដូង និង​ជួយ​ដុត​កាឡូរី ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​រួម​មាន ការ​ហែល​ទឹក​,​ដើរ ញាប់​ៗ ឬ​ជិះ​កង់​ជាដើម ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ម្យ៉ាងទៀត​ដូច​ជា រង់ចាំ​រថភ្លើង គឺ​ល្អ​ផង​ដែរ​ដោយសារ​តែ​វា​បន្ថែម​ដល់​ម៉ាស់​នៃ​សាច់ដុំ ។ សាច់ដុំ​ដុត​កាឡូរី​លឿន​ជាង​ដុត​ខ្លាញ់ ។

សូម​ប្រាកដ​ថា​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក​មុន​នឹង​អ្នក​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​ប្រាណ​។ គាត់​អាច​ជួយ​អ្នក​បង្កើត​នូវ​គម្រោង​នៃ​លំ​ហាត់ប្រាណ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​ឈាន​ទៅ​ដល់​គោលដៅ​របស់​អ្នក​ដែល​ចង់បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ