ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar លេង​បាន​ល្អ​ពេក ! គ្រូបង្វឹក ៖ មិន​សរសើរ​មិន​បាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery បាន​សរសើរ​ថា ការ​លេង​របស់…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery បាន​សរសើរ​ថា ការ​លេង​របស់ Neymar គឺ​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​បាល់ទាត់ ។

លោក​បាន​និយាយ​ថា ៖ “​នៅ​ពេល Neymar លេង​ល្អ​បែប​នេះ វា​ល្អ​សម្រាប់​ក្រុម​ទាំងមូល និង​សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​ចូល​ចិត្ត​បាល់ទាត់ ។ គេ​បាន​បញ្ចេញ​នូវ​សមត្ថភាព​អស់ពី​ខ្លួន​ក្នុង​ការ​ប្រកួត ហើយ​ពូកែ​ខាង​លេង​តាក់​តិច​ទៀត ។​”

គួរ​បញ្ជាក់​ថា តាំងពី​ចូល​លេង​នៅ​ក្លឹ​ប PSG មក Neymar បាន​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់ និង​ជួយ​បញ្ជូន​គ្រាប់​បាល់​ឲ្យ​ក្រុម​ស៊ុត​ចូល​ទី​បាន​៨​ដង ក្នុង​ការ​ប្រកួត​ទាំង​១៣​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ