ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អារម្មណ៍​បែប​ណា បើ​គូស្នេហ៍​ជាតា​រា​ស្រី​អាសអាភាស

6 ឆ្នាំ មុន

តារាភាពយន្ត​អាសអាភាស​ដែល​មាន​ប្រជាប្រិយភាព និង​មាន​អ្នកគាំទ្រ​ច្រើន ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ឆ្ងល់​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួក​នាង តើ​គូស្នេហ៍​មាន​អារម្មណ៍​បែប​ណា? វេ​ប​សាយ​Mirror​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចុះ​ផ្សាយ​ដោយ​លើកយក​ចម្លើយ​មួយ​ពី​លោក Mike Adkins អាយុ​៣២​ឆ្នាំ ជា​គូស្នេហ៍​របស់​នាង​Allie…

តារាភាពយន្ត​អាសអាភាស​ដែល​មាន​ប្រជាប្រិយភាព និង​មាន​អ្នកគាំទ្រ​ច្រើន ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ឆ្ងល់​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួក​នាង តើ​គូស្នេហ៍​មាន​អារម្មណ៍​បែប​ណា?

វេ​ប​សាយ​Mirror​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចុះ​ផ្សាយ​ដោយ​លើកយក​ចម្លើយ​មួយ​ពី​លោក Mike Adkins អាយុ​៣២​ឆ្នាំ ជា​គូស្នេហ៍​របស់​នាង​Allie Haze តារា​អាសអាភាស​អាយុ​៣០​ឆ្នាំ ដែល​ទទួលស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត​អាសអាភាស និង​មាន​ស្នាដៃ​សម្តែង​៣៥០០​រឿង​ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក ។

លោក​Mike បញ្ជាក់​ថា លោក​គ្មាន​តូចចិត្ត​ឬ​ប្រចណ្ឌ​សូ​ម្បី​តែ​បន្តិច ទោះបីជា​ដឹង​ពី​អាជីព​របស់​តារា​អាសអាភាស​ជា​គូស្នេហ៍​របស់​ខ្លួន​ក៏​ដោយ មាន​ន័យ​ថា​នាង​ត្រូវ​រួមរ័ក​ជាមួយ​បុរស​ផ្សេង រួម​ទាំង​នារី​ផង​ដែរ ។

លោក​Mike បញ្ជាក់​ថា ពួក​គេ​បាន​ស្គាល់គ្នា​ជា​លើក​ដំបូង​តាម​រយៈ​ការ​ណែនាំ​របស់​មិត្ត​ភក្តិ ហើយ​កាល​ណោះ​គេ​មិន​បានដឹង​ថា​នាង​Allie មាន​អាជីព​ជា​អ្វី​នៅឡើយ​ទេ រូបគេ​ទើបតែ​ដឹង​ការណ៍​ពិត ក្រោយ​ពេល​សេពគប់​រួច​ហើយ ។ ទោះបីជា​បែប​ណា​ក៏​ដោយ​រូបគេ​មិន​តក់ស្លុត និង​គិត​ថា​ជា​រឿង​ល្អ​មួយ​នៅ​ក្នុង​ជីវិត ។

ការ​មាន​គូស្នេហ៍​ជាតា​រា​អាសអាភាស​បាន​ឆ្លងកាត់​បទ​ពិសោធន៍​យ៉ាង​ក្រាស់ក្រែល អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មាន​ភាព​បារម្ភ​ទៅ​លើ​ពួក​នាង ប៉ុន្តែ​សម្រាប់​លោក​Mike បាន​ទទួល​ស្គាល់​ថា រូបគេ​គ្មាន​អារម្មណ៍​អ្វី​នៅ​ពេល​រួម​ភេទ​ជាមួយ​នាង​ទេ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​មិន​បាន​សម្លឹង​នាង​ក្នុង​ទស្សនៈ​អវិជ្ជមាន​ឡើយ ខ្ញុំ​សម្លឹង​នាង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ប៉ុន្តែ​ធាតុ​ពិត​នាង​ជា​គូស្នេហ៍​ដែល​ឆ្លងកាត់​គ្រោះថ្នាក់​យ៉ាងច្រើន​ដូចដែល​ខ្ញុំ​ធ្លាប់​ជួប​កន្លង​​មក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ