ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ចរចា​ពន្យា​កុងត្រា​ជាមួយនឹង Andreas Christensen

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ Chelsea បាន​ចរចា​ពន្យា​កុងត្រា​ជាមួយនឹង​កីឡាករ​អាយុ​២១​ឆ្នាំ Andreas Christensen នា​ពេល​ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ Chelsea បាន​ចរចា​ពន្យា​កុងត្រា​ជាមួយនឹង​កីឡាករ​អាយុ​២១​ឆ្នាំ Andreas Christensen នា​ពេល​ថ្មី​ៗ​នេះ ។

ខ្សែការពារ​អាយុ​២១​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឲ្យ​ក្លឹ​ប​តោ​ខៀវ​បាន​២១​ប្រកួត​ហើយ ។ កុងត្រា​របស់​គេ​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ មិន​ទាន់​ទាំង​ដល់​ពេល​កំណត់​ផង រូបគេ​ក៏​ត្រូវ​បាន​ខាង​ថ្នាក់ដឹកនាំ​ក្លឹ​ប​តោ​ខៀវ​ទាក់ទង​ពិភាក្សា​រឿង​ពន្យា​កុងត្រា​បាត់​ទៅ​ហើយ ។ នេះ​ក៏​ដោយសារ​តែ​ការ​លេង​ដ៏​ល្អ​របស់​គេ​ដែរ ។

នៅ​ក្នុង​ការ​ប្រកាស​របស់ Chelsea TV Newton បាន​ឲ្យ​ដឹង​ថា ៖ “Andreas គឺជា​កីឡាករ​ដែល​អាច​ទុក​ថា​នៅ​ក្នុង​ក្លឹ​ប​សម្រាប់​១០​ឆ្នាំទៅ​មុខ​ទៀត ជា​រឿង​ល្អ​សម្រាប់​ក្លឹ​ប ។ នេះ​អាច​ថា គេ​ជា​កីឡាករ​ជើង​ខ្លាំង ។ John Terry ម្នាក់​ទៀត​សម្រាប់​ក្លឹ​ប ព្រោះ​គេ​លេង​បាន​ល្អ ហើយ​មាន​ទម្រង់​លេង​ស្រ​ដៀង​គ្នា ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ