ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​ជុំ​វិញ​ខ្លួន នាំ​គ្នា​ត្រេកត្រអាល​នៅ​លើ​ឆ្នេរ​ខ្សាច់

6 ឆ្នាំ មុន

«The Sun»​ បាន​បង្ហាញ​រូបភាព​ស្រើបស្រាល​មួយ គឺ​គូស្នេហ៍​មួយគូ​រួមរ័ក​លើ​ឆ្នេរ​ខ្សាច់​ដ៏​ពេញ​​និយម​នៅ​អូស្ត្រាលី ។ វី​ដេ​អូ​ឃ្លី​ប​ផ្សាយ​តាម «Instagram» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ឱ្យ​ឃើញ​នារី​ម្នាក់​ស្ថិត​ក្នុង​ឈុត​ប៊ី​គិ​នី​ពណ៌​ខ្មៅ​ដេក​ពោបលើ​គូស្នេហ៍​នៅ​ឆ្នេរ​ខ្សាច់ Henley…

«The Sun»​ បាន​បង្ហាញ​រូបភាព​ស្រើបស្រាល​មួយ គឺ​គូស្នេហ៍​មួយគូ​រួមរ័ក​លើ​ឆ្នេរ​ខ្សាច់​ដ៏​ពេញ​​និយម​នៅ​អូស្ត្រាលី ។ វី​ដេ​អូ​ឃ្លី​ប​ផ្សាយ​តាម «Instagram» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ឱ្យ​ឃើញ​នារី​ម្នាក់​ស្ថិត​ក្នុង​ឈុត​ប៊ី​គិ​នី​ពណ៌​ខ្មៅ​ដេក​ពោបលើ​គូស្នេហ៍​នៅ​ឆ្នេរ​ខ្សាច់ Henley Beach ក្រុង​អេ​ឌី​ឡេ​ត ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​នៅ​រដ្ឋ​សៅ​អូស្ត្រាលី ឬ​អូស្ត្រាលី​ខាងត្បូង ។

គូស្នេហ៍​នោះ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​ទៅ​លើ​អ្នកទេសចរ​ដទៃ​ទៀត​ដែល​ដើរ​ឆ្លងកាត់​ទេ ពួក​គេ​រួមរ័ក​យ៉ាង​រោលរាល​ដោយ​មាន​វ៉ា​លី​ស និង​ដប​ទឹក​នៅ​រប៉ាត់រប៉ាយ​ក្បែរ​ខ្លួន ។

ដេ​លី​ម៉េ​ល​របស់​អង់គ្លេស​លើក​ឡើង​ថា មិនមែន​ជា​រឿង​ចម្លែក​ទេ​ចំពោះ​ការ​រួមរ័ក​បែប​នេះ ប៉ុន្តែ​ទទួល​រង​ការ​រិះគន់​ថា «​តំបន់ឆ្នេរ Henley Beach ហាក់ដូចជា​កន្លែង​ឱសថ​មួយ​ជួយ​ជំរុញ​គូស្នេហ៍​ឱ្យ​មាន​អារម្មណ៍​លើ​ផ្លូវភេទ » ។

បច្ចុប្បន្ន​វី​ដេ​អូ​ឃ្លី​ប​នោះ​ត្រូវ​លុប​ចេញពី «Instagram»​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ