រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា បញ្ហាវិវាទព្រំដែនរវាងប្រទេសជិតខាងគ្នានៅលើសាកលលោក តែងកើតមានប្រហែល៥០% ហើយការដោះស្រាយត្រូវប្រើពេលវេលាយូរ…ប៉ុន្តែចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាវិវាទធម្មតានោះទេ គឺជាការឈ្លានពានសង្គ្រាមឈ្លានពានយកទឹកដីកម្ពុជា ធ្វើឱ្យស្លាប់ រងរបួស ខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក ។
សម្តេចតេជោហ៊ុន សែន បានមានប្រតិកម្មបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតទទួលជ័យលាភីនៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅវិទ្យាស្ថានជាតិអប់រំ ៕
ចែករំលែកព័តមាននេះ