ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo រំអុក Real Madrid ឱ្យតម្លើងឱ្យស្មើឬលើស Messi និង Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or 2017 បាន​ស្នើ​សុំ​ឲ្យ​ក្លឹ​ប Real…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or 2017 បាន​ស្នើ​សុំ​ឲ្យ​ក្លឹ​ប Real Madrid តម្លើង​ថ្លៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​មក​លើ​ខ្លួន​ឲ្យ​ច្រើន​ជាង​មុន ដើម្បី​ឲ្យ​សម​នឹង​ឈ្មោះ​ថា​ជា​កីឡាករ​លេខ​មួយ​ផ្តាច់​គេ​លើ​លោក ។

Cristiano Ronaldo នា​ពេល​សព្វ​ថ្ងៃនេះ បាន​ចំណូល​ពី​ក្លឹ​ប​របស់​ខ្លួន​តិច​ជាង Neymar និង Messi ទៅ​ទៀត ។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ត្រឹមតែ​លេខ​បី​តែ​ប៉ុណ្ណោះ បើ​និយាយ​ពី​រឿង​ប្រាក់​ដែល​ក្លឹ​ប​ផ្តល់​ឲ្យ ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​រូបគេ​ខំ​សុំ​ក្លឹ​ប​ឲ្យ​តម្លើង​ប្រាក់​ដើម្បី​ឲ្យ​ដូចនឹង​ពាក្យ​គេ​ថា កីឡាករ​លេខ​មួយ​លើ​លោក ។

គួរ​បញ្ជាក់​ថា កុងត្រា​របស់ Ronaldo ចុះ​ជាមួយនឹង Real Madrid មាន​សពុល​ភាព​ត្រឹម​ឆ្នាំ​២០២១ ។ រូបគេ​បាន​និយាយ​ក្តែ​ង​ៗ​ពី​មុន​ថា នឹង​នៅ​ក្លឹ​ប​នេះ​រហូត​ទាល់តែ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ